រថយន្ត ៨​គ្រឿង​បុក​បន្តរ​កន្ទុយ​គ្នា​នៅលើ ស្ពាន​គី​ហ្សូ​ណា​

កំពង់ចាម: រថយន្ត​ចំនួន ៨​គ្រឿង​បាន​បុក​បន្តរ​កន្ទុយ​គ្នា​នៅលើ ស្ពាន​គី​ហ្សូ​ណា បង្ក​ការភ្ញាក់ផ្អើលនិង​កកស្ទះ​ចរាចរ ពេញ​ក្រុង​កំពង់ចាម​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើតឡើង កាលពី​យប់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថាគ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដំឡូង​បាន​បើក​​បុក​រះ​រថយន្ត ដឹក​សាំងនិង​រថយន្ត​កា​ម៉ា​រី នៅលើ​ស្ពាន​គី​ហ្សូ​ណា ត្រើយ​ខាងកើត​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ស្ទើរ​ពេញ​ក្រុង​កំពង់ចាម​។​

​លោកស្នងការ​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​ខូច​បង្កា​ន់ស្ពាន ខូច​រថយន្ត តែ​សំណាងល្អ មនុស្ស​មិនមាន​រងរបួស តែ​អ្នកបើករថយន្ត​បង្ក​ត្រូវសមត្ថកិច្ច ចាប់បាន​នៅទីនេះ​តែម្តង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ែន រ័ត្ន បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ សមត្ថកិច្ចបាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ដោយបាន​យកចេញ​នូវ​​រថយន្ត​ដែល​ប៉ះទង្គិច​គ្នាមួយចំនួន សល់​តែ​រថយន្ត​ដឹក​ដំឡូង​ធំ​មួយគ្រឿង​ប៉ុណ្ណោះ ដែល​កំពុងមាន​វិធានការស្ទួ​ច​ចេញ​ហើយ​ចំពោះ​ការ​ខូចខាត​វិញ គឺ​បាន​បង្ក​ឲ្យ​ខូចខាត​បង្កាន់ដៃស្ពានចំនួន​៤​កន្លែង រួមទាំង​មានការ​កកស្ទះ​ចរាចរណ៍​ផងដែរ​។ តែ​យ៉ាងសមត្ថកិច្ច​បាន​ព្យាយាម សម្រួល​មិន​ឲ្យ​មាន​បញ្ហា​យូរ​ទេ​៕​

រថយន្ត ៨​គ្រឿង​បុក​បន្តរ​កន្ទុយ​គ្នា​នៅលើ ស្ពាន​គី​ហ្សូ​ណា​

រថយន្ត ៨​គ្រឿង​បុក​បន្តរ​កន្ទុយ​គ្នា​នៅលើ ស្ពាន​គី​ហ្សូ​ណា​

រថយន្ត ៨​គ្រឿង​បុក​បន្តរ​កន្ទុយ​គ្នា​នៅលើ ស្ពាន​គី​ហ្សូ​ណា​