សុំ​ម្តាយ​ឲ្យ​លក់​ដី តែ​ម្តាយ​មិន​ព្រម​លក់ មន្ត្រី​អាវុធហត្ថ ម្នាក់​បាញ់​សម្លាប់ខ្លួន​

ភ្នំពេញ: មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ព្រោះ​សុំ​ម្តាយ​ឲ្យ​លក់​ដី តែ​ម្តាយ​មិន​ព្រម​លក់សុខចិត្ត​បាញ់សម្លាប់​ខ្លួនឯង​។ ហេតុការណ៍​នេះ​​បានកើត​ឡើង នៅ​ល្ងាច​ថ្ងៃទី​៤ខែមីនា ឆ្នាំ​២០១៦​នេះ​នៅ​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​គិត​ខ្លី បាញ់សម្លាប់​ខ្លួនឯង​នេះ មានឈ្មោះ ជា ប៊ុនហុង អាយុ​៤៣​ឆ្នាំ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​​ហើយ​បាន​បាញ់សម្លាប់ខ្លួនឯង​នឹង​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ចំ​ថ្គាម​ខាងឆ្វេង​ខ្លួនឯង​១​គ្រាប់  បណ្ដាលឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។​

​នៅ​មុនពេល​កើតហេតុ ខណៈពេលដែល​ប្រពន្ធ​កូន​ជាប់រវល់​ធ្វើ​ការងារ បុរស​នោះបានម្រេច​ចិត្ត​បាញ់​ខ្លួនឯង នឹង​កាំភ្លើង​ខ្លីម៉ាក​កា​៥៩​មួយ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់នៅលើ​គ្រែ​លើផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង ។

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​ប៉ុស្ដិ៍​ព្រៃវែង​បាន​ចុះទៅ​កាន់កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​ឃើញថា​ជន​រង​​គ្រោះ​បាន​បាញ់​ខ្លួនឯង​ចំថ្គាម​ខាងឆ្វេង​ខ្លួនឯង​១​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​ហើយ​សព​ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី។​

​ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​អត់​បានដឹងថា​ប្ដី​មាន​វិ​ប​ត្ត​អ្វី​ដែរហើយ​ខណៈពេល​កំពុងរ​វល់ គាត់​បានឮ​ស្នូរ​ផ្ទុះអាវុធ មួយ​គ្រាប់​នៅលើផ្ទះ ហើយក៏បាន​ឡើងទៅ​មើលឃើញ​ប្ដី​ស្លាប់​នៅក្នុង​ថ្លុកឈាម​ទៅហើយ ៕