“​ស្នាមញញឹម​អង្គរ​” គឺ​នៅតែ​អស្ចារ្យ​

ភ្នំពេញ: នៅពេលដែល​ព្រះអាទិត្យបាន​លិចទៅ​ពី​ស្រមោល​អង្គរវត្ត កន្លែង​គួរ​អោយទៅ​ទស្សនា​វប្បធម៌​ខ្មែរនៅពេល​យប់​ជាងគេ គឺ​ទៅ​មើលល្ខោន «​ស្នាមញញឹម​អង្គរ​» នៅមជ្ឈ មណ្ឌល​ពិ​ព័រណ៍អង្គរ​។​

​ក្នុង​រូបភាព​ធំ​ស្អាត ដែល​បង្កើត​ដោយ​សិល្បៈ LED សម័យ​ទំនើប អ្នកមើល​ហាក់ដូចជា បាន​ឆ្លងកាត់​រាប់រយឆ្នាំ ហើយ​បាន​មកដល់សម័យអង្គរ​ពិតមែន​។ ជួរ​ទាហាន​ដ៏​មហាអស្ចារ្យ ពន្លឺ​ទៀន​រាជវាំង​ដ៏​ប្រិមប្រិយ របាំ​ទេពអប្សរ​ដ៏​ស្រស់ស្អាត របាំ​ក្ងោក និង​ព្រះ​សិវៈ បានបង្ហាញ​ពី​ទម្រង់​សិល្បៈ​ដ៏​ស្អាត តំណាង​ឲ្យ​ឆាយា​នៃ​វប្បធម៌​ប្រទេស​កម្ពុជា​។​

«​ស្នាមញញឹម​អង្គរ​» គឺជា​គំរូ​ប្រកបដោយ​ជោគជ័យ​មួយ សំរាប់​កិច្ចសហប្រតិបត្តិការ​វប្បធម៌ រវាង​ប្រទេស​ចិន និង​កម្ពុជា​។ នា​ឆ្នាំ​២០១០ ក្រុមហ៊ុន​យូ​ន​ណាន វិនិយោគ​ឧស្សាហកម្ម​វប្បធម៌​គ្រុប បាន​បង្កើត​ល្ខោន «​ស្នាមញញឹម​អង្គរ​» នៅ​ខេត្តសៀមរាប​។ តាំងពី​ការសម្តែង​លើកដំបូង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១១ រៀងមក ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ «​ស្នាមញញឹម​អង្គរ​» ត្រូវបាន​សម្តែង ១.៩២៣ ដង មាន​អ្នកមើល​ចំនួន​ប្រមាណ​ជា ៩៧៣ ពាន់​នាក់ មកពី ៤៦ ប្រទេស ហើយ​បាន​ចំណូល​ជាង​១៩៦​លាន​យ័ន​។​

​លោក ថាវ កួ​ស្យាំ​ង ប្រធាន​នៃ​យូ​ន​ណាន​វិនិយោគ ឧស្សាហកម្ម​វប្បធម៌​គ្រុប បាន​អះអាងថា “«​ស្នាមញញឹម​អង្គរ​» បាន​បង្កើត​នូវ​កំណត់ត្រា ជាច្រើន​ណាស់​ដូចជា បាន​សម្តែង​យ៉ាងយូរ​ជាងគេ មាន​អ្នកមើល​ច្រើនជាងគេ មាន​ចំណូល​ច្រើនជាងគេ ជាដើម​។ កំណត់ត្រា​ទាំងនេះ គឺ​មកពី​យើង​បាន​រកឃើញ ដល់​របៀប​អភិវឌ្ឍន៍ ដ៏​សមល្មម​មួយ​”​។​

​ក្នុង​រយៈពេល ៥ ឆ្នាំ កន្លងផុត​ទៅនេះ ការសម្តែង​លើកទីមួយ នៃ​ប្រទេស​ចិន ដែល​បាន​សម្តែង​នៅ​បរទេស «​ស្នាមញញឹម​អង្គរ​» បានបង្ហាញ​ពី​ភាពស្រស់​ប្រិមប្រិយ នៃ​សម័យ អង្គរ ហើយក៏​បានទទួល​ការ កោតសរសើរ​ខ្លាំង ពី​សំណាក់​អ្នកមើល​ពី​គ្រប់​ប្រទេស​។​

​លោក​ថាវ កួ​ស្យាំ​ង បាន​ណែនាំ​ថា មហោស្រព «​ស្នាមញញឹម​អង្គរ​» មាន​កន្លែង​អង្គុយ​ជាង ៨០០ រាល់ថ្ងៃ និង​សម្តែង ១ ឬ ២ ដង នៅក្នុង​មួយថ្ងៃ​។ ក្រៅពីនេះ ក្រុមហ៊ុន​នៅបាន​ផ្តល់​សេវា​ភោជនីយ សំខាន់​ផ្តល់​ម្ហូបអាហារ ខេត្ត​យូ​ន​ណាន​។ ភោជនីយដ្ឋាន​នេះ គឺ​នៅជាប់​នឹង​មហោស្រព មាន​កន្លែង​អង្គុយ​ចំនួន ៨០០ គឺជា​អាហារ​ប៊ូ​ហ្វេ ទេសចរណ៍​ចិន​ធំ​បំផុត នៅ​តំបន់​អង្គរ​។​

​សព្វថ្ងៃនេះ «​ស្នាមញញឹម​អង្គរ​» មិន​គ្រាន់តែ​ជា​កិត្តិនាម​វប្បធម៌​មួយនៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ទាំងទស្សនីយភាព​នេះ ថែមទាំង​ជា​គំរូ​ប្រកបដោយ​ជោគជ័យ​មួយ សំរាប់​កិច្ចសហប្រតិបត្តិការ​វប្បធម៌ រវាង​ប្រទេស​ចិន និង​កម្ពុជា​៕V/S

"​ស្នាមញញឹម​អង្គរ​" គឺ​នៅតែ​អស្ចារ្យ​

ការសម្តែងរបាំ “ស្នាមញញឹមអង្គរ”នៅខេត្តសៀមរាប (រូបថត ដោយYang Zheng)