ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ ក្នុង​រថយន្ត ផ្អើល​ទាំង​ព្រឹក នៅ​ប៉ោយប៉ែត

បន្ទាយមានជ័យ: ​បុរស​ម្នាក់​ត្រូវ បាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ដេកស្លាប់​ក្នុង​រថយន្ត ហាយ​ឡែ​ន​ឌ័​រដោយ​គេ​ពុំទាន់​ដឹង​ពី​មូលហេតុ ។​ហេតុការណ៍​ភ្ញាក់​ផ្អើ​នេះ​បានកើត​ឡើង នា​ព្រឹក​ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅមុខ​ក្រុមហ៊ុន​អាន់​នី​រីតា បេស​មេន ផៅ​វ័រ ជាប់​ដងផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​ជនរងគ្រោះ​មានឈ្មោះ ខៀវ យ៉ាវ អាយុ​៣៤​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី​ប៉ោយប៉ែត ក្រុងសិរីសោភ័ណ និង​មាន​ទី​លំ​ក្នុង​នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណខេត្តបន្ទាយមានជ័យ​។ ដោយ​ដេកស្លាប់​ក្នុង​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រពណ៌​ស្ករ ចង្កូត​ឆ្វេង​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A-4611 ។

​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​នេះ​ឡើង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះមកអន្តរា​គន៍ ពិនិត្យ​លើ​សាកសព និង​បាន​ទាក់ទង​ទៅ​​ក្រុមគ្រួសារ ឲ្យ​មកទទួលយក​សាកសព ដើម្បី​ធ្វើបុណ្យ​៕​

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ ក្នុង​រថយន្ត ផ្អើល​ទាំង​ព្រឹក នៅ​ប៉ោយប៉ែត

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់ ក្នុង​រថយន្ត ផ្អើល​ទាំង​ព្រឹក នៅ​ប៉ោយប៉ែត