គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​

6 Videos

​​គូ​ស្វាមីភរិយា​តារា​ចំនួន ៥ ដួង ដែលមាន​ទាំង​ពិ​ធិ​ករ ពិធី​ការិនី​និង​តារាចម្រៀង​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​បង្ហាញ​សមត្ថភាព​លេង​នៅក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​របស់​ស្ថានីយទូរទស្សន៍​MyTV ក្នុង​កម្មវិធី​«​ប្តី​ខ្ញុំ​ខ្លាំង​»​ដែល​និង​ចាក់ផ្សាយ​នៅក្នុងពេល​ឆាប់ៗ​នេះ ។ រង់ចាំ​តាមដាន​ទាំងអស់គ្នា តើ​តារា​គូ​រណា​ដែល​អាច​ឈ្នះ​ប្រាក់រង្វាន់ ២៥ លាន​រៀល ក្នុង​កម្មវិធី​មួយ​នេះ ? ។​

**​លោក ជា វណ្ណា​រិ​ទ្ធ ​និង ​ភរិយា ៖​

M88

​លោក​ជា វណ្ណា​រិ​ទ្ធ និង ភរិយា កំពុង​ទទួល​បានការ​ចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន​នានា ជា​ពិ​​សេស​ចុង​ក្រោយនេះ​តាមរយៈ​កូនប្រុស​ដែលមាន​មុខមាត់​គួរអោយ​ស្រលាញ់​រួមជាមួយ​ភាព ផ្អែមល្ហែម​ក្នុង​ជីវិត​គ្រួសារ​ផង​នោះ ពិធីករ​រូបនេះ បានសម្រេច​ចិត្ត​ដឹក​ដៃ​ភរិយា​ចូលរួម​លេង​នៅក្នុង​«​កម្មវិធី​ប្តី​ខ្ញុំ​ខ្លាំង​» របស់​ស្ថានីយ៍ទូរទស្សន៍ My TV ។ តាមរយៈ​ការបញ្ចេញ​សមត្ថភាព ក៏ដូចជា​ការយល់​ចិត្ត​គ្នា​រវាង​ប្តី​ប្រពន្ធ រយៈពេល​ជាច្រើន​ឆ្នាំ គេ​មិនទាន់​ដឹងថា​ពិធីករ​ប្រចាំ​ទូរទស្សន៍​បាយ័ន​ម្នាក់នេះ​អាច​ដណ្តើមបាន​ជ័យលាភី​ឬ​យ៉ាងណា​នោះទេ ? ។​

គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​

**​វី​ជេ​រតនា និង គូ​ដណ្តឹង ៖​
​វី​ជេ​រតនា និង ដឹក​ដៃគូ​ដណ្តឹង ស្រី​ស្អាត លីម លីហ្សា ដើម្បី​ចូល​លេង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ ។ ទោះបីជា​មិនទាន់​រៀបការ​តែ​វី​ជេ រតនា​និង​គូ​ដណ្តឹង​ក៏មាន​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​មិន​ចាញ់​គូ​ស្វាមី​ដទៃទៀត​ដែរ ។ ប៉ុន្តែ​គេ​មិនទាន់​ប្រាកដថា តើ​វី​ជេ​ដែលមាន​សំនួនវោហា​ស៏​រូបនេះ​អាច​ឈ្នះ និង ទទួលបាន​ប្រាក់រង្វាន់​រហូតដល់ ២៥ លាន​រៀល ឬ​យ៉ាងណា​នោះទេ ? ។​

គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​

**​តារា​កំប្លែង​កា​តុ​ និង ​ស្វាមី ៖
​តារា​កំប្លែង ដែលមាន​សំនួនវោហារ​មិនចេះ​រីងស្ងួត អ្នកនាង កា​តុ ក៏​នឹង​ដឹក​ដៃ​ស្វាមី ជា​តន្ត្រីករ​មក​ចូលរួម​លេង​នៅក្នុង​កម្មវិធី «​ប្តី​ខ្ញុំ​ខ្លាំង​» នេះដែរ ក្នុង​កម្មវិធី​នេះ មាន​អ្នកនាង គង់ សុជាតិ និង លោក សុខ​គា ធ្វើជា​ពិធីករ​និង​ពិធី​ការិនី​។​រង់ចាំ​តាមដាន​ទាំងអស់គ្នា​តើ​តារា​កំប្លែង កា​តុ និង​មានការ​យល់ចិត្ត​ជាមួយ​ស្វាមី​កម្រិតណា ? តើ​ការបញ្ចេញ​សមត្ថភាព​របស់​ពួកគាត់​អាច​យកឈ្នះ​ក្នុង​កម្មវិធី​មួយ​នេះដែរ​ទេ ? ។​

គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​

**​លោក សុវណ្ណ មករា និង ឈិន សុធា​រី ៖
​តារា​សម្តែង​និង​ចម្រៀង​មួយគូរ​នេះ ក៏​ត្រៀម និង បង្ហាញមុខ​នៅក្នុង​កម្មវិធី​លំដាប់​ពី​ភព​លោក​មួយ​នេះ​ផងដែរ ។ ពេលនេះ ឈិន សុធា​រី ទើប​និង សម្រាល​បានកូន​ភ្លោះ​ប្រុស​ស្រី​ចំនួន​ពីរ ។ គេ​ជឿជាក់ថា ក្រោយពី ឈិន សុធា​រី រឹង​ដៃ រឹង​ជើង នាង និង ស្វាមី​និង​ចូលរួម​លេង​នៅក្នុង​កម្មវិធី​កំសាន្ត​មួយ​នេះ ។ ក្រៅពី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ទស្សនិកជន អ្នក​ទាំងពីរ​អាច​និង​ទទួលបាន​ទឹកប្រាក់​ចំនួន ២៥ លាន​រៀល ប្រសិនបើ​គូ​ស្វាមី​មួយគូរ​នេះ​ទទួលបាន​ជ័យជំនះ ។​

គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​គូ​ស្វាមី​តារា ៥ គូរ ត្រៀម​បង្ហាញសមត្ថភាព​ដណ្តើមយក​ប្រា​ក់លាន​

**​អ្នកនាង យ៉ុង ចាន់​កណ្ណិការ និង ស្វាមី ៖​
​គូ​ស្វាមី ភរិយា មួយគូ​នេះ ក៏​ត្រៀមខ្លួន​ចូលរួម​លេង​នៅក្នុង​កម្មវិធី « ប្តី​ខ្ញុំ ខ្លាំង​»​នេះ​ផងដែរ ។ គេ​មិនទាន់​ច្បាស់​ថា តើ​គូ​ស្វាមី​របស់​តារាចម្រៀង​មួយគូរ​នេះ និង អាច​ទទួលបាន​ជ័យលាភី​ដែរ ឬ​យ៉ាងណា ? គេ​រំពឹងថា យ៉ុង ចាន់​កណ្ណិកា និង ផ្តល់​កំលាំងចិត្ត​ដល់​ស្វាមី​ដើម្បី​យកជ័យ​ជំនះ លើ​គូរ​ប្រកួត​ផ្សេងទៀត ៕​ ​ចេ​នី ​ ​

​ ​