សម្តេចតេជោហ៊ុន សែន សប្បាយរីករាយ បានសម្ពោធដាក់ឱ្យ ប្រើប្រាស់ភូមិកុមារ SOS ខេត្តកំពត

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុននេះបន្តិច (ថ្ងៃទី៥ ខែ មីនា ឆ្នាំ ២០១៦) បានសរសេរនៅលើហ្វេសប៊ុក សម្តេចថា« ថ្ងៃនេះពិតជាមាន ការរីករាយដោយបាន មកសម្ពោធដាក់ឱ្យ ប្រើប្រាស់ភូមិកុមារ SOS ខេត្តកំពត។ នេះជាភូមិកុមារទី៦ ដែលជាជំនួយ របស់អង្គការ SOS-KDI បន្ទាប់ពីភ្នំពេញ, សៀមរាប,បាត់ដំបង, រតនៈគិរី និង ក្រចេះ»។

សម្តេចបានបន្តសរសេរទៀតថា «អង្គការនេះបានចំណាយ ថវិការជាង ២៦លានដុល្លារ អាមេរិក រួចទៅហើយទៅលើ ការសាងសង់ និងដំណើរការភូមិ កុមារទាំង៦នេះ ដែលបានជួយ ចិញ្ចឹមកុមារ ១.៧៤៩នាក់ គ្រូ បុគ្គលិក អ្នកថែទាំក្មេងសរុប ៣៤៥នាក់។ កម្ពុជាជាសមាជិកអង្គការ SOS តាំងពីឆ្នាំ ១៩៩៩ ដែលត្រូវបង់វិភាគទាន ប្រចាំឆ្នា៥,០០០ដុល្លា និងចាប់ពីឆ្នាំ២០១៦ ទៅត្រូវបង់ ១០,០០០ដុល្លារ មួយឆ្នាំ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្តទៀតថា «ខ្លូនខ្ញុំផ្ទាល់ចូលជា សមាជិកអង្គការនេះ នៅថ្ងៃ ១០ មករា ២០០២។ សូមអរគុណចំពោះលោកយាយ លោកតា មីងមា បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី ពិសេស ក្មួយជាយុវជន សិស្ស និស្សិតដែលផ្តល់នូវ ក្តីស្រឡាញ់រាប់អាន និងចូលរួមពិធី សម្ពោធ សមិទ្ឋផលនាព្រឹកនេះ។

សុំក្មួយៗដែលថតរូបបានជាមួយខ្ញុំ ដោយទូរសព្ទ័ផ្ទាល់ ជួយបញ្ជូនរូបថត ទៅកាន់ Facebook របស់ខ្ញុំផង»៕