លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

កណ្តាល ៖ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ "វិនិយោគលើ សមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" នៅរមនីយដ្ឋានកៀនស្វាយក្រៅ ដោយមានការចូលរួមពីនារីៗប្រមាណ ជាង៣០០នាក់ផងដែរ ។

លោក ម៉ក់ ពេជ្ជរិទ្ធ  បានមានប្រសាសន៍ថា ទិវានារីអន្តរជាតិ ៨មិនា គឺជាការរំលឹកអំពី ការទទួលស្គាល់ ពីសិទ្ធិរបស់នារី និងការបន្តការពារសិទ្ធិនេះ ប្រឆាំងនឹងការ រំលោភបំពាននានា ក៏ជាដូចជាការ ទាមទារឲ្យមាន សិទ្ធិស្មើរគ្នាជាមួយនឹងបុរស នៅក្នុងសង្គមផងដែរ ។

លោកបានបន្ថែមថា ប្រធានបទ នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ "វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព" សមភាពយេឌ័រគឺជា គោលការណ៍គ្រឹះ ដ៏សំខាន់មួយ មាននៅក្នុងរាល់ បទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធនឹងសិទ្ធិ មនុស្សជាមូលដ្ឋាន ។

លោកបានបន្ថែមថា គោលបំណងនៃ សមភាពយេឌ័រ គឺធ្វើយ៉ាងណាឲ្យស្ត្រី មានសិទ្ធិស្មើរគ្នា នឹងបុរស ដូចជា សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការសម្រេចចិត្តនានា និងធានាថាស្ត្រីមាន សិទ្ធិរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ លុបបំបាត់រាល់អំពើ ហិង្សាក្នុងគ្រួសារ ការរើសអើង និងផ្នត់គំនិតចាស់គំរិល ដែលមានមកលើស្ត្រី "។

លោកក៏បានបន្ថែមទៀតថា ស្ត្រីត្រូវបានលើកកម្ពស់នៅក្នុងសង្គម ដែលទទួលស្គាល់ ទោះបីស្ថិតនៅក្នុងភាព ណាក៏ដោយ ។ នារីមានតួនាទី សំខាន់ណាស់ ក្នុងការដឹកនាំសង្គមជាតិ គឺមានសិទ្ធិស្មើ និងបុរស ហើយសព្វ ថ្ងៃនេះ នារីមានតួនាទីក្នុងការដឹកនាំ ជាច្រើន នៅតាមស្ថាប័ន ក្រសួង មន្ទីរ អង្គភាព ដែលកំពុងបម្រើការងារ នៅក្នុងសង្គម  ៕

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ

  • លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញចូលរួម ប្រារព្ធខួបលើកទី១០៥ ទិវានារីអន្តរជាតិ៨មីនា នៅស្រុកកៀនស្វាយ已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/03/05  Category:ក្នុងស្រុក