អគ្គនាយកដ្ឋាន ពន្ធដារ នឹងផ្តល់ការបង់ពន្ធ គ្រប់ប្រភេទ តាមរយៈធានាគារ ឯកទេសវីង

ភ្នំពេញ៖ ធានាគារឯកទេសវីង ខេមបូឌាមីតធីត បានចុះកិច្ចព្រមព្រៀងជាដៃគូរ ជាមួយអគ្គនាយកដ្ឋានពន្ធដារ លើការប្រមូលពន្ធ ឬ ការបង់ពន្ធ គ្រប់ប្រភេទតាមរយៈ ភ្នាក់ងារវីង។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦។

លោកជូ គឹមឡេង រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ បានមានប្រសាសន៍ថា” កិច្ចសងហការណ៍នេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋ កម្ពុជាទំាំងអស់ធ្វើការបង់ពន្ធ លើមធ្យោបាយ ដឹកជញ្ជូន និងយាន្តជំនិះគ្របប្រភេទ និង ប្រាក់ពិន័យទោសទណ្ឌ និង ពន្ធលើអចលទ្រព្យ អនុវត្តន៏ទូទាំប្រទេស ដែលផ្តល់ភាពងារស្រួល និង សុវត្តិភាពខ្ពស់ ដែលជំហានដំបូង អតិថិជន អាច បង់តាមរយៈភ្នាក់ងារវីង តែ៦០កន្លែងប៉ុណ្ណោះ យើងនឹងបន្តជាមួយភ្នាក់ងារវីង ផ្សេងទៀតដែលមាន ជាង៣,៦០០កន្លែង ទូទំាងប្រទេស”។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធានាគារ ឯកទេសវីង បានមានប្រសាសន៍ដែរថា” បានគ្របដណ្តប់ មួយរយភាគរយលើការផ្តល់ សេវាកម្មជូនប្រជាពលរដ្ឋ កម្ពុជា ជាពិសេសអ្នក នៅតំបន់ ដាច់ស្រយាល ក្នុងការរួចចំណែកផ្តល់ នូវសេវាកម្មហិរញ្ញវត្តុ ដែលងាយស្រួល និង តម្លៃសមរម្យសម្រាប់ ប្រជាជនកម្ពុជា។ ជាមួយនិងការសហការ នេះដែរ ធានាគារឯកទេសវីង និងផ្តល់នូវ ភាពងារស្រូល និងសុវត្តិភាពខ្ពស់ ក្នុងការបង់ពន្ធរបស់ខ្លួន ជាពិសេសអតិថិជន ដែលពួកគាត់បានយកសាច់ ប្រាក់សុទ្ធទៅ បង់នៅការិយាល័យ ប្រមូលពន្ធគយ ហើយចំណាយ ពេលរងចំ ដែលនំាឲ្យខាត ពេលវេលារបស់លគាត់”។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ គឺជាការប្តេជ្ញារយៈពេលវែងមួយ ដើម្បីលើកកម្ពស់ កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលធានាគារឯកទេស វីង ដើរតួនាទីជាអន្តរការី យ៉ាងសំខាន់ក្នុង ការផ្សារភ្ជាប់ ការបំលែង ពីប្រតិបត្តិការហិរញ្ញវត្តុ ក្រៅផ្លូវការ ទៅជាផ្លួវការសម្រាប់ការ ប្រមូលពន្ធតាមរយៈភ្នាក់ងារវីង៕

អគ្គនាយកដ្ឋាន ពន្ធដារ នឹងផ្តល់ការបង់ពន្ធ គ្រប់ប្រភេទ តាមរយៈធានាគារ ឯកទេសវីង