ដាណឺម៉ាក គ្រោងបញ្ជូន យន្តហោះពិឃាត F-16 ចំនួន០៧គ្រឿង ទៅកាន់អ៊ីរ៉ាក់ និងស៊ីរី ក្នុងគោលបំណង កំទេចក្រុមរដ្ឋឥស្លាម

ខូផែនហាហ្សែន៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា កាលពីថ្ងៃសុក្រម្សិលមិញ រដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានប្រកាសជាឳឡារឹកថា គ្រោងបញ្ជូន យន្តហោះពិឃាត F-16 ទៅកាន់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្នុងគោលបំណងដើម្បី កំទេចក្រុមរដ្ឋឥស្លាម (IS)។

លោក  Lars Loekke Rasmussen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា "រដ្ឋាភិបាល ចង់បញ្ជូនយន្តហោះពិឃាត ទៅកំទេចអង្គការភេរវកម្ម IS វាជាការសម្រេចចិត្តមួយ ដើម្បីបញ្ជូនបុរស និងស្រី្តដាណឺម៉ាក ក្នុងការបំពេញបេសកកម្មនេះ ខណៈដែលពិភពលោកជួបនូវវិបត្តិ "។

លោក Rasmussen បានបន្ថែមថា "យើងត្រូវតែបញ្ជូនយន្តហោះ ដែលមិនធ្លាប់បាន ដើម្បីសន្តិភាព និងសេរីភាព" ។

ផ្អែកតាមការសម្រេចចិត្តនេះ ចេញពីប្រសាសន៍ផ្ទាល់របស់ លោកនាយករដ្ឋមន្ត្រីដាណឺម៉ាក យន្តហោះពិឃាត F-16 ចំនួន០៧គ្រឿង និងយោធាប្រមាណ៤០០នាក់ នឹងបញ្ជូនទៅកាន់ប្រទេសទាំងពីរ ដើម្បីបោសសំអាតក្រុមរដ្ឋឥស្លាម ៕

  • ដាណឺម៉ាក គ្រោងបញ្ជូន យន្តហោះពិឃាត F-16 ចំនួន០៧គ្រឿង ទៅកាន់អ៊ីរ៉ាក់ និងស៊ីរី ក្នុងគោលបំណង កំទេចក្រុមរដ្ឋឥស្លាម已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/05  Category:​អន្តរជាតិ