ប្រជាជនចិន នឹងកើនឡើង ទៅដល់១,៤២ពាន់លាននាក់ នៅក្នុងឆ្នាំ២០២០

ប៉េកាំង៖ នៅក្នុងសេចក្តីពង្រាង ផែនការ៥ឆ្នាំរបស់ ប្រទេសចិនដែលបាន ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានបង្ហាញចំនួន ប្រជាពលរដ្ឋចិន នៅក្នុងឆ្នាំ២០២០ នឹងអាចកើនឡើងដល់ ទៅចំនួនប្រមាណ ជាង១,៤២ពាន់លាននាក់។ បើយោងតាមទិន្នន័យ ដែលបានដោយ ការិយាល័យជាតិស្ថិតិ ប្រជាជនចិននាពេលបច្ចុប្បន្ន មានចំនួន១,៣៧៤៦២ពាន់លាននាក់។

បើទោះជាយ៉ាងណាក្តី ប្រទេសចិននៅតែបន្ត ប្រកាន់យកគោលនយោបាយ ផែនការគ្រួសារដែលកំណត់ ឲ្យមានកូនតែ២នាក់ប៉ុណ្ណោះ។ នៅក្នុងសេចក្តីពង្រាងនោះ ក៏បាននិយាយផងដែរថាភាព មិនស្មើរគ្នារវាងចំនួន មនុស្សប្រុស និងស្រី គឺជាបញ្ហាចំបងមួយដែរដែល ពិភពលោកក៏កំពុងជួបប្រទះដូចគ្នា។

ប្រទេសចិននឹងសន្យាថា ក្រុមការងារគ្រប់គ្រងផែនការ គោលនយោបាយគ្រួសារ និងប្រព័ន្ធរៀបចំផ្តល់សេវា សំបុត្រកំណើតនឹងត្រូវកែតម្រូវ ឲ្យប្រសើរជាងមុន៕

  • ប្រជាជនចិន នឹងកើនឡើង ទៅដល់១,៤២ពាន់លាននាក់ នៅក្នុងឆ្នាំ២០២០已关闭评论
  • 29 views
  • Hide Sidebar
    A+
Publish on:2016/03/05  Category:​អន្តរជាតិ
Tags: