សម្តេច ហ៊ុន សែន សម្ពោធ​ភូមិ​កុមារ SOS ទី​៦​នៅ​ខេត្តកំពត​

ស្ថិតនៅ​ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត មជ្ឈមណ្ឌល​កុមារកំព្រា (SOS) ឬ​ភូមិ​កុមារ របស់​អង្គការ SOS ទី​៦ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែមីនា​នេះ ក្រោម​ការចូលរួម​សម្ពោធ​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

«​ថ្ងៃនេះ​ពិតជា​មានការ​រីករាយ​ដោយ​បានមក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ភូមិ​កុមារ SOS ខេត្តកំពត​។ នេះ​ជា​ភូមិ​កុមារ​ទី​៦​ដែលជា​ជំនួយ​របស់​អង្គការ SOS-KDI បន្ទាប់ពី​ភ្នំពេញ​, សៀមរាប​,​បាត់ដំបង​, រតនៈគិរី និង ក្រចេះ​»​។ នេះ​បើតាម​សំណេរ​នៅ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រមុខ​រដ្ឋាភិបាល​។​

​មជ្ឈមណ្ឌល​កុមា​កំព្រា​(SOS) គឺជា​មជ្ឈមណ្ឌល​មួយ នៃ​អង្គការ SOS-KDI ដែលមាន​បេសកកម្ម ជួយ​ដល់​បញ្ហា​សុខុមាលភាព របស់​កុមារ ទាំង​ការរស់នៅ និង​ការអប់រំ ដែល​ត្រូវការ​ការជួយ​ថែទាំ​ជាប្រចាំ ហើយ​កុមារ​ទាំងនោះ​ភាគច្រើន​ជា​កុមារ​ដែល​បាត់បង់​ឪពុក ម្តាយ ឪពុក ម្តាយ បោះបង់ចោល ឬ​កុមារ​ដែល​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ជាដើម​។​

​សម្តេច ហ៊ុន សែន បាន​លើកឡើងថា អង្គការ​នេះ​បាន​ចំណាយ​ថវិកា​ជាង ២៦​លាន​ដុល្លារ​អាមេរិក រួចទៅហើយ​ទៅលើ​ការសាងសង់ និង​ដំណើរការ​ភូមិ​កុមា​រទាំង​៦​នេះ ដែល​បាន​ជួយ​ចិញ្ចឹម​កុមារ ១.៧៤៩​នាក់ គ្រូ បុគ្គលិក អ្នក​ថែទាំ​ក្មេង​សរុប ៣៤៥​នាក់​។ កម្ពុជា​ជា​សមាជិក​អង្គការ SOS តាំងពី​ឆ្នាំ​១៩៩៩ ដែល​ត្រូវ​បង់​វិភាគទាន​ប្រចាំ​ឆ្នា​៥,០០០​ដុល្លា និង​ចាប់ពី​ឆ្នាំ​២០១៦ ទៅ​ត្រូវ​បង់​១០,០០០​ដុល្លារ​មួយឆ្នាំ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា សម្តេច​ផ្ទាល់​បាន​ចូល​ជា​សមាជិក​អង្គការ​នេះ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០០២ ហើយ សម្តេច​បានស្នើ​ឲ្យ​កុមារ​ដែល​បាន​ថតរូប​ជាមួយ​នា​ពិធី​សម្ពោធ​ថ្ងៃនេះ បញ្ជូន​រូប​ទៅកាន់​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​