ឯកឧត្តម កឹម សុខា​៖ សង្គ្រោះ​ជាតិ «​អត់​លាក់លៀម និង​លួច​វាយឆ្មក់​ពីក្រោយ​ទេ​»

ភ្នំពេញ​៖ ក្នុង​វេទិកា​ជួប​សកម្មជន​មូលដ្ឋាន​នៅ ខេត្ត​ព្រះសីហនុ ឯកឧត្តម កឹម សុខា ប្រធាន    ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្ស​ប្រជាធិបតេយ្យ ដែល​មិន​លាក់លៀម និង​វាយឆ្មក់​ពីក្រោយ​នោះទេ​។ លើសពីនេះ គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​អ្នកសារព័ត៌មាន ដែល​ចង់​ដឹងលឺ​អំពី​គណបក្សង្គ្រោះ​ជាតិ​។

​ការ​ថ្លែង​នេះ ទំនង​ឆ្លើយតប​ទៅនឹង​មតិ​មហាជន​ចំពោះ​ពាក្យ​ចចាមអារ៉ាម ជុំវិញ​សំឡេង​ទំនាក់ទំនង​ស្នេហា ដែល​គេ​សង្ស័យថា ជា​សំឡេង​ឯកឧត្តម កឹម សុខា និង​នារី​អនាមិក ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ស្រីមុំ​»​។

នៅ​ចំពោះមុខ​សកម្មជន​រាប់ពាន់នាក់ ក្នុង​វេទិការ​ជួប​សកម្មជន​មូលដ្ឋាន ស្ថិតនៅ​ភូមិ​អូ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​សៅរ៍​ទី​០៥ ខែមីនា ឆ្នាំ​២០១៦ ព្រឹក​នេះ ឯកឧត្តម កឹម សុខា នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នេះ​ថា ជាការ​ពិត ឬ​យ៉ាងណា​នោះទេ​។ 

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៤ មីនា ម្សិលមិញ ក៏មាន​យុវជន​មួយក្រុម បាន​លើកគ្នា​ទៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ        ឯកឧត្តម កឹម សុខា ឆ្លើយតប​ជាមួយ​ពួកគេ ថា រឿងរ៉ាវ​ស្នេហា​នេះ ពិត ឬ​មិន​ពិត​។ ហើយ​នៅ ថ្ងៃទី​០៥ មីនា ព្រឹក​នេះ យុវជន​ទាំងនេះ ក៏បាន​ចូលរួម​ក្នុង​វេទិការ​ជួប​សកម្មជន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​សាកសួរ​ឯកឧត្តម កឹម សុខា ពី​រឿង​ចចាមអារ៉ាម​នេះ​៕  

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​