រថយន្ត​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ប្រុស​ស្រី​២​នាក់​រងរបួស​

ព្រះសីហនុ:  ប្រុស​ស្រី​២​នាក់​បាន​រងរបួស ក្នុងករណី​គ្រោះថ្នាក់​រថយន្ត​លក្ខ​ណះ គ្រួសារ​មួយគ្រឿងក្រឡាប់​ធ្លាក់​ផ្លូវ  កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៤​ម្តុំ​ឃុំស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​ទាំង​២​នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ។ ក្រោយពី​កើតហេតុភ្លាម​ត្រូវបាន​មាន​កិច្ច​អន្តរាគមន៍​ពី​ខាង​កំពង់ផែ​​ឧកញ៉ា​ម៉ុង ឫទ្ធី​កែវផុសបញ្ជូន​រថយន្ត​សង្គ្រោះ​មក​ដឹក​អ្នករបួស​ទៅ​ជួយ​ព្យាបាល​នៅ​ឃ្លីនិក​កំពង់ផែកែវផុស​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ១​គ្រឿង មាន​គ្នា​២នាក់​ជិះ​ក្នុង​រថយន្ត ក្នុង​ល្បឿន​លឿន លុះ​មកដល់​​ចំណុចកើតហេតុ​ខាងលើ មិនដឹងជាមាន​បញ្ហា​អ្វី​នោះទេ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងា​ជើងបណ្តាល​ឲ្យ​ប្រុស​ស្រី​២​នាក់​នៅក្នុង​រថយន្ត​រងរ​បួស​។ ក្រោយពី​កើតហេតុ កម្លាំងសមត្ថកិច្ច បានមក​ដល់ ហើយ​បាន​ស្ទួ​ច​រថយន្ត​យកទៅ​រក្សាទុក ដើម្បីប្រគល់ជូន​ម្ខា​ស់​​ដើម​វិញ​៕