​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អង្ករ​៣​តោន​, មី​៥០​កេស ដល់​យោធា​ខេត្តកំពង់ធំ​

ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​អំណោយ​អង្ករ​ចំនួន​៣​តោន និង​មី​៥០​កេស ដល់​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​សឹក​រង ខេត្តកំពង់ធំ សម្រាប់​ចែកជូន​គ្រួសារ​យោធិន​ក្រីក្រ អតីតយុទ្ធជន និង​យោធិន​ពិការ ក្នុង​ខេត្តកំពង់ធំ តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ជំនួសមុខ​គ្រួសារ​យោធិន ដែលមាន​ជីវភាព​ខ្វះខាត អតីតយុទ្ធជន និង​យោធិន​ពិការ ខេត្តកំពង់ធំ បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែងតែ គិតគូរ​ពី​សុខទុក្ខ​គ្រួសារ​យោធិន អតីតយុទ្ធជន និង​យោធិន​ពិការ នៅ​ទូទាំងប្រទេស​។ ជាក់ស្តែង នៅ​ទីបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកំពង់ធំ បានទទួល​អំណោយ​ថែមទៀត ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត សម្រាប់​ចែកជូន​គ្រួសារ​យោធិន​ក្រីក្រ អតីតយុទ្ធជន និង​យោធិន​ពិការ​។​

​សូមជម្រាបថា កន្លងមកនេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​ផ្តល់​ជា​អំណោយ គ្រឿងឧបភោគ បរិភោគ ជូន​ដល់​គ្រួសារ​យោធិន រួមទាំង​ការឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​សំណង់​ផ្សេងៗ ជាច្រើន សម្រាប់​ការកសាង​អគារ ទីបញ្ជាការ សាលប្រជុំ អគារ​ប៉ុស្តិ៍​ប្រចាំការ និង​លំនៅដ្ឋាន​គ្រួសារ​កងទ័ព នៅ​ទីបញ្ជាការ​កងវរសេនាតូច រៀបរយ​លេខ​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ​៕

​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អង្ករ​៣​តោន​, មី​៥០​កេស ដល់​យោធា​ខេត្តកំពង់ធំ​
​រូប​ថ​តៈ នាំយក​អង្ករ​និង​មី​ជា​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់ជូន​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ​