សម្ដេច​តេ​ជោ ៖ ការបង្កើត​អង្គការ SOS ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ជួយ​ដល់​កុមារកំព្រា​កម្ពុជា​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​៥​មីនា ឆ្នាំ​២០១៦ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ “ អង្គការ​ភូមិ​កុមារ SOS” ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

​អង្គការ​ភូមិ​កុមារ SOS នេះ ជា​អង្គការ​ដែលមាន​បេសកកម្ម ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ រួមទាំង​ការរស់នៅ និង​ការអប់រំ ដើម្បីអោយ​កុមារ​មានលទ្ធភាព​និង​ឱកាស​ដូច​កុមារ​ដទៃៗ​ទៀត​ក្នុងសង្គម​។​។ អង្គការ SOS កំពុងមាន​បេសកកម្ម​ក្នុងប្រទេស ចំនួន​១៣៣ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តាមរយៈ​ការបង្កើត​អង្គការ SOS នេះ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​តាមរយៈ​សកម្មភាព​រប​ស់ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ​សប្ប​ទា ក្នុង​ការជួយ​ដល់​កុមារកំព្រា​កម្ពុជា ឲ្យ​ទទួលបាន​ការរស់នៅ ការអប់រំ ការការពារ​សិទ្ធិសេរីភាព ដើម្បី​ធ្វើអោយ​ការអភិវឌ្ឍន៍​របស់​ពួកគេ​កាន់​តែមាន​ភាពល្អប្រសើរ​។​

​ដើម្បី​ផ្តល់​ការអប់រំ​កម្រិត​មធ្យម​នៅក្នុង​ភូមិ​កុមារ​នេះ សម្តេច​តេ​ជោ បាន​ឯកភាព​ផ្តល់​ដី​មួយកន្លែង​ដើម្បី​សង់​វិទ្យាល័យ​មួយ​នៅទីនេះ​។ ទន្ទឹមនឹងនេះ ប្រសិនបើ​ខេត្ត​ណា​ចង់បាន​សេវាកម្ម​អង្គការ SOS នៅតាម​បណ្តា​ខេត្ត​របស់ខ្លួន សូម​ត្រៀម​ដី​សម្រាប់​បង្កើតជា​ភូមិ​កុមារ និង​បង្កើតជា​សាលា​ជាដើម​ហើយ ទំនាក់ទំនង​មកកាន់ SOS​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​រំលឹកថា ថ្វី​ថ្បិ​ត​តែ​សម្តេច រស់នៅ​ពី​តូច​មាន​ឪពុកម្តាយ​ក៏ពិតមែន តែ​ការរស់នៅ​របស់​សម្តេច​គឺ​មិន​ខុសពី​ការរស់នៅ​របស់​កុមា​កំព្រា​នោះទេ ពីព្រោះ​កាលពី​សម្តេច​អាយុ​១៣ ឆ្នាំ គឺ​ត្រូវ​រស់នៅក្នុង​ជីវភាព​លំបាកទៅ​រស់នៅ និង​សិក្សា​រៀនសូត្រ​ក្នុង​វត្ត​អារាម​ដែល​ធ្វើ​ឲ្យ​សម្តេច​បាន យល់​ពី​សុខទុក្ខ​ជីវិត​ក្មេង​កំព្រា​។ សម្តេច​តេ​ជោ​តែង​គិតថា ពេលណា​សម្តេច​មានឱកាស​គឺ​នឹង​សាសង់ សាលារៀន​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​កុមារ​ទទួលបាន​ការអប់រំ​។ មាន​សាលារៀន​ដែល​សម្តេច​បាន សង់​គឺមាន​ចំនួន​រាប់ម៉ឺន​ខ្នង​នៅ​ទូទាំងប្រទេស​។ សូម​ក្មួយៗ ចៅៗ កុមារ​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ជីវិត និង​អនាគត​អនាគត​។​

​មុននឹង​បញ្ចប់​ពិធី សម្តេច​តេ​ជោ ក៏បាន​អ​ញ្ចើ​ញ​បំពាក់​គ្រឿង​ឥស្សរិយយស ដល់​ប្រធាន​អង្គការ SOS និង​សប្បុរសជន​មួយចំនួនទៀត និង​កាត់​ខ្សែបូ ដាក់​ឲ្យ​ដំណើរ​អង្គការ​នេះ​ពីថ្ងៃ​នេះ​តទៅ ព្រមទាំង​បាន​ជួយ​ផ្គត់ផ្គង់​ដល់​គរុ​សិស្ស និង​និស្សិត​ពេទ្យ​ខេត្តកំពត​ទាំងអស់​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្ត សៀមរាប និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រីក រាយ​បំផុត​៕​