ប្រភេទអេក្រង់កោង OLED នឹងមាននៅលើទូរស័ព្ទ iPhone នាឆ្នាំ 2017

ប្រភេទអេក្រង់កោង OLED នឹងមាននៅលើទូរស័ព្ទ iPhone នាឆ្នាំ 2017

OLED គឺជាប្រភេទអេក្រង់កោងម្យ៉ាង ដែលភាគច្រើនរមែងតែក្រុមហ៊ុនយក្សប្រទេសកូរ៉េខាងត្បូង LG បំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន។ ផ្ទុយទៅវិញសំរាប់ថ្ងៃនេះ ក៏មានសារព័ត៌មានមួយបានចុះផ្សាយថា Apple ក៏នឹងប្រើប្រាស់នូវប្រភេទ OLED Screen សំរាប់ iPhone របស់ខ្លួនដូចគ្នា តែមិនមែនជាក្នុងឆ្នាំនេះនោះឡើយ ដោយអាចជាសំរាប់ iPhone 7s នាឆ្នាំ 2017 វិញ។ អ្វីដែលគេរំពឹងទុក ដោយទោះបីជា ក្រុមហ៊ុន LG Display និង SAMSUNG បានប្រើប្រាស់នូវប្រភេទ OLED Screen មុនក៏ដោយ តែគេជឿថា Apple នឹងរុករកនូវបច្ចេកវិទ្យាផ្សេងខុសប្លែកពីគេ ដែលអាចតភ្ជាប់នូវលក្ខណៈពិសេសអ្វីម្យ៉ាង ឱ្យប្រិយមិត្តរបស់ខ្លួនកាន់តែពេញចិត្តសំរាប់ iPhone ជំនាន់ថ្មី។ ដូច្នេះសូមរង់ចាំតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាជាបន្តទៅទៀត។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ប្រភេទអេក្រង់កោង OLED នឹងមាននៅលើទូរស័ព្ទ iPhone នាឆ្នាំ 2017
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ប្រភេទអេក្រង់កោង OLED នឹងមាននៅលើទូរស័ព្ទ iPhone នាឆ្នាំ 2017

ចុះថ្ងៃទី 05 ខែមីនា ឆ្នាំ 2016 ម៉ោង 12:13 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ