សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?

6 Videos

​ដើមឆ្នាំ ២០១៦ នេះ​យើង​មើលឃើញថា សន្ទុះ​នៃ​ការគាំទ្រ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែ​ខ្លាំង​ មិនបាក់ស្រុត ខណៈដែល ឆាយ វីរៈ​យុទ្ធ ក៏​ឡើង​កូដ​ខ្លាំង​មិនធម្មតា​រហូតដល់​សាធារណៈជន​ដែល​តាមដាន​​សកម្មភាព របស់​តារា​ជើង​ខ្លាំង​ទាំងពីរ​ដួង​នេះ លាន់មាត់​ថា «​ខ្លា​ពីរ​លើ​ភ្នំ​តែមួយ ​រឿង​អី​មិន​គ្រហឹម​យក​អំណាច​​រៀងខ្លួន​នោះ​» ។​

សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?

M88

​តាម​ប្រភពពី​ផលិតកម្ម​សាន់​ដេ លោក ឡាយ សុខ​ចំរើន បានផ្តល់​បទ​សម្ភាស​ដ​ល់ទ​ស្ស​នាវ​ដ្តី​ក្នុងស្រុក​ឱ្យដឹងថា នៅក្នុង​វ៉ុល​ចម្រៀង​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ គឺ ខេមរៈ សិរីមន្ត និង ឆាយ វីរៈ​យុទ្ធ មាន​បទ​ចម្រៀង​ច្រៀង​ច្រើនជាងគេ​ក្នុងចំណោម​តារា​រួម​ផលិតកម្ម ។ នេះ​ស​បញ្ជាក់ថា ខ្លា​កំណាច​ប្រចាំ​ផលិតកម្ម​ទាំងពីរ​ដួង​នេះ ប្រាកដជា ស្វិតស្វាញ​សម្ដែងឫទ្ធិ​បង្ហាញ​សមត្ថភាព​មិនឱ្យ​ចាញ់​ប្រៀប​គ្នា​ប៉ុន្មាន​នោះឡើយ ដោយហេតុ​ផល​ណា ម្នាក់ៗសុទ្ធ​តែមាន​សមត្ថភាព និង សំឡេង​ល្អ​រៀងៗ​ខ្លួន​មិន​ងាយ​មាន​អ្នក​ផ្ដួល​បាន​នោះ ។​

សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?

​គេ​នៅ​ចាំបាន​ថា មួយរយៈ​មុន វីរៈ​យុទ្ធ បាន​បាក់មុខ​មិន​ស្ទើរ​នោះឡើយ​ក្រោយពេល​មានប្រតិកម្ម​រិះគន់​ពី មហាជន​ថា​លោក​កើត​ជំងឺ​តួឯក ដែល​ធ្វើឱ្យ​សំឡេងគាំទ្រ​មានការ​ស្រុតចុះ​មួយកម្រិត ប៉ុន្តែ​ប្រហែលជា​មិនដល់​ថ្នាក់​ធ្លាក់​ដល់​បាត​នោះឡើយ ស្របពេល​ដែល​ខាង​ផលិតកម្ម​ជួយ​ផ្ចុងផ្ដើម​លោក​យ៉ាង​ប្រកៀក​ប្រកិត​​ជាមួយ​ខ្លា​កំណាច សិរីមន្ត នោះ ពោលគឺ​ត្រូវបាន​គេ​សម្រិតសម្រាំង​ទាំង​សំឡេង និង ការសម្ដែង ដែល​ថ្មីៗ​នេះ វីរៈ​យុទ្ធ ក៏បាន​រីកមុខ​មាត់​យ៉ាង​ហំ​ហ៊ាន​ជាមួយ​ដំណែង​តួឯក​រឿង «​អាឡេវ​ចូល​ក្រុង​» របស់ខ្លួន​នោះ ។​

សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?

​ងាក​មក សិរីមន្ដ វិញ​ប្រហែលជា​មិនជា​សុខ​ស្រួល​ប៉ុន្មាន​នោះឡើយ ខណៈដែល​ប្អូនស្រី​សំណព្វចិត្ត​របស់ខ្លួន កំពុងមាន​ជំងឺ​រុក​គួ​ន ដែល​លោក​ធ្លាប់បាន​ចេញមុខ​បកស្រាយ​ថា​នាង​មាន​ជំងឺ បំពង់​សំឡេង និង ក្រពះ​ពោះវៀន ហើយ​ច្រានចោល​ព័ត៌មាន​មាន​ជំងឺ​ប្រតិកម្ម​ស្បែក​ដែលជា​ព័ត៌មាន​ចចាមអារ៉ាម​នោះ ។​

សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?

​ទោះបីជា​យ៉ាងណា តារាចម្រៀង​រួម​ទ្រនំ​ជើង​ខ្លាំង​ទាំងពីរ​ដួង​នេះ កំពុងតែ​ប្រកៀក​ប្រកិត​គ្នា​ហើយ​ខណៈដែល​​ខាង ផលិតកម្ម​កំពុងតែ​រៀបចំ​បទ​ចម្រៀង​ឱ្យ​ច្រៀង​ច្រើនជាង​តារា​រួម​ទ្រនំ​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ហើយ​ទស្សនិកជន​ក៏​កំពុងតែ​រង់ចាំ​មើល​ដែរ​ថា តើ ឆាយ វីរៈ​យុទ្ធ អាច​ប្រជែង ឬ​ទាញយក​តំណែង​ស្មើរ​ជាមួយ ខេមរៈ សិរីមន្ត បានទេ​ក្នុង​ឆ្នាំ ២០១៦ នេះ ៕​ភូមិន្ទ​

សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?សិរីមន្ត​ -​ វីរៈ​យុទ្ធ ខ្លា​ពីរ​លើ​ភ្នំ​តែមួយ តើ​អាច​ទេ​?