សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​?

6 Videos

​ថ្មីៗ​នេះ​តារា​សម្តែង និង​បង្ហាញ​ម៉ូដ សម ម៉ា​ណា បានបង្ហាញ​រថយន្ត​ថ្មី​ម៉ាក Lexus ស៊េរី​ទំនើប នៅក្នុង Instagram របស់​នាង​ហើយ​ដែល​នាង​បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​មាន​ដាក់​ផ្លែ ឈើ​សែន​ពីលើ​ក្បាល​រថយន្ត​នោះ​ថា «​សែន​ឡាន​ថ្មី​» ។ តារា​ស្រី​ដែលមាន​ដងខ្លួន​ខ្ពស់ស្រឡះ និង មាន​សម្រស់​គួរឱ្យ​គយគន់ សម ម៉ា​ណា មួយរយៈ នេះ​ហាក់ដូចជា​មិនសូវ​ជា​ចេញមុខ​ចេញ​មាត់​នៅក្នុង​សិល្បៈ​ច្រើន​ប៉ុន្មាន​នេះ​ទេ ប៉ុន្តែ​នាង​ហាក់ដូចជា មាន​ជីវភាព​ធូរធា​ខ្លាំងណាស់ ជាក់ស្តែង គឺ​នាង​ប្តូរ​រថយន្ត​ថ្មី​នេះ​តែម្តង ។​

សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​?

M88

​ទាក់ទង​ទៅនឹង​ភាព​ហ៊ឺហា គឺ​កន្លងមក​តារា​ស្រី​រូបនេះ​បានធ្វើឱ្យ​មជ្ឈដ្ឋាន​អ្នកសិល្បៈ​កោត​សរ សើរ​គ្រប់ៗ​មាត់​ថា នាង​មានសំណាង​ណាស់ដែ​លអាច​មានផ្ទះ​ថ្មី និង​ហាង​អ៊ុតសក់ ថែរក្សា​សម្រស់​យ៉ាង​ធំដុំ​ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ដោយសារតែ​ភាព​ហ៊ឺហា​នេះ​ទើប​កំពុង​ត្រូវបាន​គេ​ឆ្ងល់​ពី​ប្រភព​ចំណូល ដែល​ពីមុនមក​នាង​ក៏​មិន​ដែលមាន​ជំនួញ​អ្វី​ធំដុំ​ក្រៅពី​បើកហាង​អ៊ុតសក់ ថែរក្សា​សម្រស់​នោះទេ និង​មិនសូវមាន​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់​ណាមួយ​ក្នុង​ពិភព​សិល្បៈ ក្រៅពី​ការដើរ​ម៉ូដ និង ឡើង​ច្រៀង​តិចតួច​ប៉ុណ្ណោះ ។

សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​?

សូម​រំលឹក​ផងដែរ​ថា សម ម៉ា​ណា ល្បីឈ្មោះ​តាំងពី​បាន​សម្ដែង​នៅក្នុង​បទ «​ស្រី​ស្អាត​ស្រុកលើ​» មក​ម្លះ ហើយ​សព្វថ្ងៃនេះ​មាន​មនុស្ស​តិច​ណាស់​ដែល​ជឿថា បេះដូង​របស់​នាង​នៅ​ទំនេរ​នោះ ។ គេ​នៅ ចាំបាន​ថា កាលពី​អំឡុង​ឆ្នាំ ២០០៩ ធ្លាប់​ល្បី​ថា នាង​មាន​ឧកញ៉ា​ម្នាក់​ចិញ្ចឹម​ទំនុកបម្រុង និង​ហាម​មិនឱ្យ​លេចមុខ​ក្នុង​សិល្បៈ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន សម ម៉ា​ណា បដិសេធ ៕

យ៉ា​នុ

សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​? សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​? សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​? សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​? សម ម៉ា​ណា ត្រូវប៉ាន់​ដូរ​ឡាន​ទំនើប​ថ្មី ​?