សម្តេចតេជោ ឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យ នៅក្នុងអង្គការកុមារSOS

កំពត៖ នៅព្រឹកថ្ងៃទី០៥ មីនា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “ អង្គការភូមិកុមារ SOS”  ដែលមាន ទីតាំងស្ថិតក្នុងភូមិ រលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អង្គការភូមិកុមារ SOS នេះ ជាអង្គការដែលមានបេសកកម្ម ជួយលើកកំពស់សុខុមាលភាពរបស់កុមារ រួមទាំងការរស់នៅ និងការអប់រំ ដើម្បីអោយកុមារមានលទ្ឋភាពនិងឱកាសដូចកុមារដទៃៗទៀតក្នុង សង្គម។។  អង្គការ SOS កំពុងមានបេសកកម្មក្នុងប្រទេស ចំនួន១៣៣ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការបង្កើតអង្គការ SOS នេះពិតជាបានរួមចំណែក យ៉ាង សំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈសកម្មភាពរបស់ ក្រសួងសង្គមកិច្ចអតីតយុទ្ឋជន និងយុវនីតិសប្បទា ក្នុងការជួយដល់កុមារកំព្រាកម្ពុជា អោយទទួលបានការរស់នៅ ការអប់រំ ការការពារសិទ្ឋិ សេរីភាព ដើម្បីធ្វើអោយការអភិវឌ្ឍន៌របស់ពួកគេកាន់តែមានភាពល្អប្រសើរ។

ដើម្បីផ្តល់ការអប់រំកម្រិតមធ្យមនៅក្នុងភូមិកុមារនេះ សម្តេចតេជោ បានឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យមួយនៅទីនេះ។ ទន្ទឹមនិងនេះ ប្រសិនបើខេត្តណាចង់បានសេវាកម្មអង្គការ SOS នៅតាមបណ្តាខេត្តរបស់ខ្លួន សូមត្រៀមដីសំរាប់បង្កើតជាភូមិកុមារ និងបង្កើតជាសាលាជាដើមហើយ ទំនាក់ទំនងមកកាន់ SOS។

សម្តេចតេជោ ហ៊ុន សែន ក៏រំលឹកថា ថ្វីថ្បិតតែសម្តេច រស់នៅពីតូចមានឨពុកម្តាយក៏ពិតមែន តែការរស់នៅរបស់ សម្តេចគឺមិនខុសពីការរស់នៅរបស់កុមាកំព្រានោះទេ  ពីព្រោះកាលពីសម្តេចអាយុ១៣ ឆ្នាំ គឺត្រូវរស់នៅក្នុង ជីវភាពលំបាកទៅរស់នៅ និងសិក្សារៀនសូត្រក្នុងវត្តអារាមដែលធ្វើអោយសម្តេចបាន យល់ពីសុខទុក្ខជីវិត ក្មេងកំព្រា។ សម្តេចតេជោតែងគិតថា ពេលណាសម្តេចមានឱកាសគឺនឹងសាសង់ សាលារៀនអោយបានច្រើន ដើម្បីអោយកុមារទទួលបានការអប់រំ។ មានសាលារៀនដែលសម្តេចបាន សង់គឺមានចំនួនរាប់ម៉ឺនខ្នងនៅទូទាំង ប្រទេស។ សូមក្មួយៗ ចៅៗ កុមារទាំងអស់ខិតខំរៀនសូត្រ ដើម្បីជីវិត និងអនាគតអនាគត។

មុននឹងបញ្ចប់ពិធី សម្តេចតេជោ ក៏បានអញ្ចើញបំពាក់គ្រឿងឥស្សរិយយស ដល់ប្រធានអង្គការ SOS និងសប្បុរស ជនមួយចំនួនទៀត និងកាត់ខ្សែបូរ ដាក់អោយដំណើរអង្គការនេះពីថ្ងៃនេះតទៅ ព្រមទាំងបានជួយផ្គត់ផ្គង់ដល់ គរុសិស្ស និងនិស្សិតពេទ្យខេត្តកំពតទាំងអស់បានទៅទស្សនាកំសាន្តនៅខេត្ត សៀមរាប និងបានថតរូប អនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងបរិយាកាសស្និទ្ឋស្នាលរីក រាយបំផុត៕

សម្តេចតេជោ ឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យ នៅក្នុងអង្គការកុមារSOS

សម្តេចតេជោ ឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យ នៅក្នុងអង្គការកុមារSOS

សម្តេចតេជោ ឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យ នៅក្នុងអង្គការកុមារSOS

សម្តេចតេជោ ឯកភាពផ្តល់ដីមួយកន្លែង ដើម្បីសង់វិទ្យាល័យ នៅក្នុងអង្គការកុមារSOS