តំណាងនិស្សិត៖ បើឯកឧត្តម កឹម សុខា មិនបកស្រាយ​ចំពោះការ​ចោទប្រកាន់​ នោះ​ពួកគេ​ចាត់ទុកថា​ ជា​រឿងពិត​ (មានវិដេអូ)

ព្រះសីហនុ៖ យុវជនម្នាក់ដែលអះអាងថា ឈ្មោះ ស្រី ចំរើន និងជាតំណាងនិស្សិតមកពីភ្នំពេញ បញ្ជាក់ ប្រាប់ក្រុមអ្នកកាសែតថា បើមិនមានការឆ្លើយតប ពីឯកឧត្តម កឹម សុខា ជុំវិញរឿងអាស្រូវ កន្លងមកនោះ នោះពួកគេចាត់ទុកថា ឯកឧត្តម កឹម សុខាពិតជាមានខ្លួន ដូចជាការចោទប្រកាន់ តាមសំលេងខ្សែអាត់ ដែលគេបង្ហោះ តាមហ្វេសបុក។

សូមជំរាបថា ហ្វេសបុកដែលគេដឹងថា ឧស្សាហ៍បង្ហោះរឿងចោទប្រកាន់មកលើឯកឧត្តម កឹម សុខានេះ គឺមាននៅលើហ្វេសបុកឈ្មោះ រឿងពិត CNRP និងហ្វេសបុកឈ្មោះ មុន ស្រី ប៉ុន្តែហ្វេសបុក រឿងពិត CNRP ចេញច្រើនជាងគេ និងជាប្រចាំថ្ងៃ និងមានជាភាគទៀតផង ដែលនៅព្រឹកមិញនេះ បានបង្ហោះដល់ភាគទី១៣ហើយ៕

សូមទស្សនាការលើកឡើង របស់យុវជនរូបនេះ

តំណាងនិស្សិត៖ បើឯកឧត្តម កឹម សុខា មិនបកស្រាយ​ចំពោះការ​ចោទប្រកាន់​ នោះ​ពួកគេ​ចាត់ទុកថា​ ជា​រឿងពិត​ (មានវិដេអូ)