ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត នាំយកអំណោយ សម្តេចតេជោ ប្រគល់ជូនបញ្ជាការដ្ឋាន ប្រតិបត្តិការសឹករងខេត្តកំពង់ធំ

កំពង់ធំ៖ ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ បាននាំយកអំណោយអង្ករ គ្រឿងឧបភោគបរិភោគនិង ថវិកាជាច្រើនទៀត ចែកជូនគ្រួសារយោធិនក្រីក្រ អតីតយុទ្ធជន និងយោធិនពិការ ក្នុងខេត្តកំពង់ធំ ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ។

លោក សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ ក្នុងនាមជំនួសមុខជូន គ្រួសារយោធិនដែលមាន ជីវភាពខ្វះខាត បងប្អូនអតីតយុទ្ធជន និងយោធិនពិការ ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខគ្រួសារយោធិន អតីតយុទ្ធជន និងយោធិនពិការនៅ ទូទាំងប្រទេស ហើយជាក់ស្តែង ថ្ងៃនេះទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ បានទទួលអំណោយថែមទៀតពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត សម្រាប់ចែកជូន គ្រួសារយោធិនក្រីក្រ អតីតយុទ្ធជន និងយោធិនពិការ ។

កន្លងទៅ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ធ្លាប់បានផ្តល់ជាអំណោយគ្រឿង ឧបភោគបរិភោគជូនដល់គ្រួសារយោធិន រួមទាំងការឧបត្ថម្ភជាថវិកា និងសម្ភារៈសំណង់ផ្សេងៗជាច្រើន សម្រាប់ការកសាងអគារទីបញ្ជាការ សាលប្រជុំ អគារប៉ុស្តិ៍ប្រចាំការ និងលំនៅដ្ឋានគ្រួសារកងទ័ព នៅទីបញ្ជាការកងវរសេនាតូចរៀបរយលេខ1 នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ៕