ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៥ មីនា ២០១៦ នេះ​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​​ថៃបាន​ចុះ​មក​កាត់​​សោ​​តាម​បណ្តា​​តូប​នីមួយៗ​ ដើម្បី​ឆែក​រក​ទំនិញ​​ដែល​​រំលោភ​លើ​​កម្មសិទ្ធិ​បញ្ជា​ ដោយ​​ដកហូត​ទំនិញ​​បាន​​​មួយ​ចំនួន​​ហើយ ស្ថិត​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។ អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ខ្លាច​ រហូត​បិទ​តូប​មិន​លក់ដូរ

ក្នុង​ប្រតិបត្តិ​ការនោះ  ​គេ​មិន​ទាន់​ឃើញ​​​កើត​​​មាន​បាតុកម្ម​ប្រឆាំង​​ណាមួយ​​កើតឡើង​​ឡើយ ក្នុង​នោះ ក៏​គេ​ឃើញ​មាន​អាជ្ញាធរ​ទាំង២ភាគី​​ជា​​ច្រើន​​ចុះ​មក ដើម្បី​​ការពារ និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុម​អាជីវករ​​ខ្មែរ ។