ជម្រុះ World Cup ដល់​ទៀតហើយ​​! ​កម្ពុជា​ប្រមូល​ផ្ដុំ​ថ្ងៃ​ទី៨ មីនា​ ត្រៀម​ប៉ះ​ស៊ីរី

ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​​​​ហ្វឹកហាត់​​ថ្ងៃ​ទី៨ ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​ពេល​​​ចេញ​ទៅ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​​​ជា​មួយ​ក្រុម​​​​លីគ​​លំដាប់​ទី​​ពីរ​​នៅ​ប្រទេស​​វៀតណាម​ Ho Chi Mich ​​​ដើម្បី​ប្រកួត​បង្គ្រប់​កិច្ច​នៃ​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ជុំ​ទី​២ នៅ​តំបន់​អាស៊ី​នា​ពេល​ខាង​មុខ។

 

ជម្រុះ World Cup ដល់​ទៀតហើយ​​!  ​កម្ពុជា​ប្រមូល​ផ្ដុំ​ថ្ងៃ​ទី៨ មីនា​ ត្រៀម​ប៉ះ​ស៊ីរីសកម្មភាពរវាង​កម្ពុជា (ខៀវ) និង​ស៊ីរី (ក្រហម)​

 

​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រៀង​រាល់​ម៉ោង៧​ដល់​៩​ព្រឹក​​ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១១ ខែ​មីនា​។ រហូត​ដល់​ថ្ងៃ​ទី១២ និង​ ១៣ ខែ​មីនា ឆ្នាំ​២០១៦ លោក​គ្រូ​បង្វឹក​​នឹង​ធ្វើតេស្ត​ជ្រើស​រើស​យក​កីឡាករ​ ២៣ ចុង​ក្រោយ​ដើម្បី​​ចេញ​ទៅ​​ប្រកួត​មិត្ត​ភាព​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៦។

 

ជម្រុះ World Cup ដល់​ទៀតហើយ​​!  ​កម្ពុជា​ប្រមូល​ផ្ដុំ​ថ្ងៃ​ទី៨ មីនា​ ត្រៀម​ប៉ះ​ស៊ីរី ទិដ្ឋភាព​ប្រកួត​រវាង​កម្ពុជា (ខៀវ) និង​ជប៉ុន (ស)

 

បន្ទាប់​ពី ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​​នា​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៦ ពួក​គេ​​បន្ត​​ហ្វឹកហាត់​ត្រៀម​ខ្លួន​​ចេញ​ដំណើរ​ទៅ​ប្រទេស​ អូម៉ង់ ដើម្បី​ប្រកកួត​នឹង​ក្រុម​ស៊ី​រី​ នា​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​នៃ​យុទ្ធនាការ​​​ជម្រុះ 2018 Russia​ World Cup Qualification ​ដែល​ជា​ការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​។ កាល​ពី​ជើង​ទី​១ ​ក្រុម​កម្ពុជា​បាន​ទទួល​រង​បរាជ័យ​​ដោយ​ថ្វី​ជើង​ក្រុម​ស៊ីរី ៦-០ នៅ​ទឹក​ដី​ខ្លួន​ឯង៕

 

 

ជម្រុះ World Cup ដល់​ទៀតហើយ​​!  ​កម្ពុជា​ប្រមូល​ផ្ដុំ​ថ្ងៃ​ទី៨ មីនា​ ត្រៀម​ប៉ះ​ស៊ីរី

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​