ម៉ូតូ​២​គ្រឿង​ជិះ​បុក​គ្នា​នៅ​កណ្តាល​ទ្រូងផ្លូវ​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ពេលដែល​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង ៤ និង​២០​នាទី​រសៀល​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥០ -៥១ ស្ថិតក្នុង ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​

​លោក អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា​៖ មុនពេល​កើតហេតុ មាន​ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ម​.9978 ភព​1 បើកបរ​ដោយ​បុរស​ឈ្មោះ​អោក សែន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុងទិសដៅ​ផ្ទុយគ្នា នៅ​កណ្តាល​ទ្រូងផ្លូវ បណ្តាលអោយ​រងរបួស​ធ្ងន់ និង​ស្រាល​មនុស្ស​៣​នាក់​។​

​នៅក្នុង​ករណីនេះ បុរស​ឈ្មោះ អោក សែន ដែល​ជិះ​ម៉ូតូ​ម៉ាកវ៉េវ បាន​របួសធ្ងន់ ចំណែក ភាគី​ម្ខាង ទៀត អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF- 8635​បើកបរ​ដោយ បុរស ឈ្មោះ សំ សៀង​ហ៊​ន អាយុ​៤៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​ស្ត្រី​ជិះ​ពីក្រោយ​ឈ្មោះ សំ ចាន​ធួ​ក អាយុ​៤៥​ឆ្នាំ រងរបួស​ស្រាល ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ​ព្រែ​កតា​អុក ឃុំ​កោះ​រការ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ តាម​និតិ​វិធី​ច្បាប់ ៕ ​រិ​ទ្ធិ ជ័យ

KA-05-02-2016-01 KA-05-02-2016-02