ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​

​ព្រោះតែ​មានគុណ​សម្បត្តិ​ដង្ហែ​គាំទ្រ​ប្តូរផ្តាច់​ និង​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ល្អ​ប្រសើរ​ ប្រធាន​ក្រុម​សម្ព័ន្ធ​សេ​នាគ​ គឺ​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ជា​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​អប្សរា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​នោះ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​លេខា​របស់​ខ្លួន​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​តាំងពី​ដើមឆ្នាំ​២០១៤​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៤​ និង​ត្រឹម​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយមក​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ក៏​ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៨៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​ជា​ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រដាប់​ដោយ​វិទ្យុទាក់ទង​ និង​គ្មាន​ការ​រារាំង​ ឬ​បង្ក្រាប​ពី​អាជ្ញាធរ​ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដកហូត​មុខ​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ រហូត​ដល់​បាន​សម្រេច​ដូច​សេចក្តី​ប៉ងប្រាថ្នា​ ហើយ​ក៏​បាន​បង្ក​អំពើ​ហិង្សា​របួស​ស្នាម​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ ។​ ក្នុង​ចំណោម​ក្រុម​បាតុករ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​កំពុង​កាន់​តំណែង​នោះ​ដែរ​ ក៏​មាន​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ផង​ គឺ​លោក​វរសេនីយ៍​ ចាយ​ សា​រិ​ទ្ធ​ អត្តលេខ​០៨៧៧៤៥​ ជា​សមាជិក​ក្រុម​សម្ព័ន្ធ​សេនា​នាគ​(​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​)​ ។​

​យោង​តាម​ស្នាដៃ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បុរស​ខ្លាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ល្អ​របស់​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ នា​ពេល​កន្លង​មក​ និង​បច្ចុប្បន្ន​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ទស្សន៍​ទាយ​ទុកជា​មុន​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​ជា​ប្រធាន​ក្រុម​សម្ព័ន្ធ​សេនា​នាគ​ និង​ជា​ជំនួយការ​បុរស​ខ្លាំង​ នឹង​អាច​បាន​ឡើង​ឋានៈ​ធំ​ថែម​ទៀត​នៅ​ពេល​ខាង​មុខ​ ៕​ 

ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​ ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​ត្រឹម​រយៈពេល​ជាង​១​ឆ្នាំ​ មេក្រុម​សម្ព័ន្ធ​សេនា​នាគ​បាន​ឡើង​ឋានៈ​ជាលំដាប់ក្បែរ​នាយក​រដ្ឋមន្ត្រី​

 

Related