ចិន គ្រោងបង្កើត​រោងចក្រ​ ផលិត​ drone នៅដែនដី​ ភាគ​ខាង​កើត​

ហង់ហ្ស៊ូ៖ រដ្ឋាភិបាលក្រុងហង់ហ្ស៊ូ បានឲ្យដឹងកាលពី ថ្ងៃសុក្រថា មានផែនការបង្កើត រោងចក្រផលិត drone នៅដែនដី Taizhou ភាគខាងកើតប្រទេសចិន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ថា រដ្ឋាភិបាល Taizhou ខេត្ត Zhejianng បានចុះហត្ថលេខាព្រមព្រៀងគ្នាមួយ ជាមួយនឹងអាកាសចរណ៍ ចិន ឌីណាមិកអាកាស ហៅកាត់ (CAAA) ដើម្បីបង្កើតរោងចក្រផលិត drone សម្រាប់ប្រើប្រាស់ធម្មតា និងអាចមើលឆ្ងាយ ដោយអាចហោះហើរ រយៈចម្ងាយខ្ពស់ និងសម្រាប់ស្រាវជ្រាវ បណ្តុះបណ្តាល រួមទាំងបម្រើដល់ទីផ្សារផងដែរ ។

រដ្ឋាភិបាលក្រុង Taizhou សង្ឃឹមថា នឹងអាចប្រើប្រាស់ drone ដើម្បីជួយដល់កិច្ចការផ្សេងៗ ដែលអាចជួយដល់សន្ទុះ សេដ្ឋកិច្ច ក្នុងតំបន់កាន់តែល្អប្រសើរ ៕

ចិន គ្រោងបង្កើត​រោងចក្រ​ ផលិត​ drone នៅដែនដី​ ភាគ​ខាង​កើត​