តាក់ស៊ី​ម៉ែត្រ​ បុក​អ្នក​សុំទាន ​ខ្វិន​ជើង​ កំពុង​ឆ្លងផ្លូវ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ​មិន​បានឃើញ​ អ្នក​សុំទាន​ម្នាក់​ខ្វិន​ជើង​ទាំង​២​ កំពុង​រំកិល​​ខ្លួន​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​បើក​បុក​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ ម៉ោង​០៩​យប់​ថ្ងៃ​ទី​០៤ មីនា ២០១៦ ត្រង់​ចំណុច​ផ្លូ​១៥៤ កែង​ផ្លូវ​១៩ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ ។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​.​ស លេខ​រៀងលេខ​54 ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-1246 បើកបរ​ដោយ​បុរស​ម្នាក់ មិន​​ស្គាល់ឈ្មោះ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហ​តុ គេ​ឃើញ​រថយន្ត​បង្ក​បើក​តាម​ផ្លូវ​លេខ​19 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បត់​ស្ដាំ ក៏​បុក​បុរស​អ្នក​សុំទាន​ម្នាក់ ដែល​រំកិល​នៅ​នឹង​ដី ព្រោះ​គាត់​ខ្វិន​ជើង​ទាំង​ពីរ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហើយ​រថយន្ត​នោះ​បាន​បើក​រត់ រហូត​ដល់​មុខ​រោងកុន​លុ​ច្ស ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៤៨ កែង​និង​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​២ ខណ្ឌដូន​ពេញ ទើប​រថយន្ត​ឈប់ តែ​អ្នក​បើក​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​ព្យាបាល ។ ចំណែកឯ​រថយន្ត​វិញ ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

បើ​តាម​សម្ដី​របស់​ប្រជា​ល​រដ្ឋ​បាន​មាន​មតិ​ថា ភាគច្រើន​គ្រប់​រថយន្ត​តាក់ស៊ី​ទាំងអស់ ដែល​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បើកបរ​នៅ​ពេល​យប់​ភាគច្រើន គឺ​បើកបរ​មាន​ល្បឿន​លឿន​ណាស់ ហើយ​ពួក​គាត់​សុំ​ឱ្យ​ខាង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ពិនិត្យ​មើល​ឡើង​វិញ​លើ​តៃកុង​មួយ​ចំនួន ដែល​បើកបរ​គ្មាន​ការ​អធ្យាស្រ័យ និង​ភាព​អត់អោន​ឱ្យ​គ្នា ៕

តាក់ស៊ី​ម៉ែត្រ​ បុក​អ្នក​សុំទាន ​ខ្វិន​ជើង​ កំពុង​ឆ្លងផ្លូវ
តាក់ស៊ី​ម៉ែត្រ​ បុក​អ្នក​សុំទាន ​ខ្វិន​ជើង​ កំពុង​ឆ្លងផ្លូវ
តាក់ស៊ី​ម៉ែត្រ​ បុក​អ្នក​សុំទាន ​ខ្វិន​ជើង​ កំពុង​ឆ្លងផ្លូវ
តាក់ស៊ី​ម៉ែត្រ​ បុក​អ្នក​សុំទាន ​ខ្វិន​ជើង​ កំពុង​ឆ្លងផ្លូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត