ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

កំពង់ចាម: ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង  និង​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និងស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង បើកបរ​បញ្ច្រាសទិស បុក​គ្នា​ចំពីមុខ​ពេញទំហឹង​។​

 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃទី​៤ ខែមីនាឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវលំ​មួយ ស្ថិតក្នុង​ភូមិ​ជយោ ឃុំ​ជយោ ស្រុកចំការលើ ខេត្តកំពង់ចាម​។​

​ជនរងគ្រោះ​ទាំង​៤​នាក់​រួមមាន​៖ ១-​ឈ្មោះ​វេន ឆា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់​។២-​ឈ្មោះ​វ៉ា វុ​ត​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវស្លាប់​។ ៣-​ឈ្មោះ​វ័ន យុ ភេទ​ស្រី អាយុ៥០​ឆ្នាំ រងរបួស​ធ្ងន់​។ ៤-​ឈ្មោះ​ក្រូច ឡូត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រងរបួស​ស្រាលអ្នក​ទាំង​៤​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ម៉ាក ហុងដា វ៉េវ ពណ៌​ក្រហម គ្មានស្លាក​លេខ ជិះ​ឌុប​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង ល្បឿន​លឿន លុះ​មកដល់ត្រង់ចំណុច​កើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ​ដូចគ្នា បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពេញទំហឹងបណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ម្នាក់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​និងស្រាល​។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍ បាន​ចុះទៅ​ជួយ​អន្តរាគមន៍បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។ ដោយឡែក​វត្ថុតាង​​ពាក់ព័ន្ធ​ត្រូវបានសមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធោ​ការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ចាត់ការតាមច្បាប់​៕​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​