ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ២​នាក់​នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី​

ភ្នំពេញ:  គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ ២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដួលរងរបួស​ធ្ងន់​បែក​មុខមាត់​សន្លប់​ស្តូកស្តឹង​និង​​យុវជន​ម្នាក់​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ចំណុច​មុខ​ក្លោងទ្វារ​ចូល​ផ្សារ រតនា​ផ្លា​ហ្សា​រសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​កំពង​ចាម​1E.5191 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ ស្ត្រី​រងគ្រោះ បាន​បត់​ឆ្វេង​ចូល​ក្លោងទ្វារ​ផ្សារ រតនា​ផ្លា​ហ្សា​រពេលនោះ​ក៏មាន​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុយ​ហ្ស៊ូ​គី វីវ៉ា​ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1E.3283 ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​លិចទៅ​កើត ហើយ​ចាប់ហ្រ្វាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​និង​ម៉ូតូ ស្ត្រី​រងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ដួលរងរបួស​ធ្ងន់​បែក​មុខមាត់​សន្លប់​ស្តូកស្តឹង​ហើយ​យុវជន​បង្ក​រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​នគរបាល​ចរាចរ​ណ៍​ចុះមក​ធ្វើការ​វាស់វែង​និង​ហៅរថយន្ត​សា​ម៊ុ​យ​ដឹក​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿងសមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ​៕​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ២​នាក់​នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី​