របួស​​ចំនួន​ ៩ នាក់ ក្នុងហេតុការណ៍​ក្រឡាប់គោយន្ត​កន្ត្រៃ​​ធ្លាក់​ប្រឡាយ​បង្ហូរទឹក

6 Videos

​បាត់ដំបង : ​មនុស្ស​ប្រុស​ស្រី​ចំនួន ៩ នាក់ បាន​រងរបួស​ធ្ងន់ និង ស្រាល​ក្នុង​គ្រោះថ្នាក់ ខណៈ​គោយន្ត​កន្ត្រៃ ១​គ្រឿង ដឹក​មនុស្ស​ពេញ ( ២៥ នាក់ )  មកពី​ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​គីរីរម្យ​សន្តិភាព ហៅ​វត្ត​អូរ​ចោទ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ២៥ នាទី​រសៀល ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦  ស្តិ​ត​ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក ។

របួស​​ចំនួន​ ៩ នាក់ ក្នុងហេតុការណ៍​ក្រឡាប់គោយន្ត​កន្ត្រៃ​​ធ្លាក់​ប្រឡាយ​បង្ហូរទឹក

M88

​ ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៩​នាក់​ទី ១-​ឈ្មោះ រុំ រ៉ែ​ម ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ ( របួសធ្ងន់ ) ។ ២. លី ពែ​ក ភេទ​ប្រុស អាយុ ៧៤ ឆ្នាំ ( របួសធ្ងន់ ) ។ ៣. ឈ្មោះ គា អេង ភេទ​ស្រី អាយុ ៧៧ ឆ្នាំ ( របួសធ្ងន់ ) ។ ៤. ឈ្មោះ ម៊ី មួន ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជា​អ្នកបើកបរ ( របួសស្រាល ) ។ ៥-​ឈ្មោះ ឡុ​ក សុខ ភេទ​ស្រី អាយុ ៦៩ ឆ្នាំ ( របួសស្រាល ) ។ ៦ – ឈ្មោះ គា អាង ភេទ​ស្រី អាយុ ៧៦ ឆ្នាំ ( របួសស្រាល​) ។ ៧-​ឈ្មោះ វ៉ៃ វឿន ភេទ​ស្រី អាយុ ៥៨ ឆ្នាំ ( របួសស្រាល ) ។ ៨ – ឈ្មោះ តក់ ធូ ភេទ​ស្រី អាយុ ៤៩ ( របួសស្រាល ) និង ៩-​ឈ្មោះ​ស្វាត ម៉ី ភេទ ប្រុស អាយុ ៨0 ឆ្នាំ ( របួសស្រាល ) ជនរងគ្រោះ​ទាំងអស់ រស់នៅ​ភូមិ​តា​ហែ​ន ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

​តាម​សាក្សី​បាន​ និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​គោយន្ត​កន្ត្រៃ ១ គ្រឿង​ដឹក​មនុស្ស​ពេញ ( ២៥​ នាក់ ) មកពី​ធ្វើបុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​គីរីរម្យ​សន្តិភាព​ហៅ​វត្ត​អូរ​ចោទ លុះ​មកដល់​ចំណុចកើតហេតុ គោយន្ត​កន្ត្រៃ​បាន​ក្រឡាប់​ធ្លាក់​ប្រឡាយ​បង្ហូរទឹក បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​៩​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ។​

របួស​​ចំនួន​ ៩ នាក់ ក្នុងហេតុការណ៍​ក្រឡាប់គោយន្ត​កន្ត្រៃ​​ធ្លាក់​ប្រឡាយ​បង្ហូរទឹក

​ ក្រោយពី​កើតហេតុ​សម្ថ​កិច្ច​យើង​ហៅ​រថយន្ត​ស​គ្រោះ​មណ្ឌល​សុខភាព​ពេជ្រ​ ចិន្តា​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ។  ចំពោះ​មូលហេតុ​គ្រោះថ្នាក់ បណ្តាលមកពី​តៃកុង​គោយន្ត​កន្ត្រៃ​អាច​នឹង​ដោះ​ចង្កឹះ​លេខ​អស់ ពេល​គោយន្ត​ចុះ​ចំណោត​ទៅមុខ មាន​ល្បឿន​លឿន ក៏​កា​ច់មក​កៀន​ធ្លាក់​ប្រឡាយ​បង្ហូរទឹក​តែម្តង ៕