​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​រៀន​ចេះ​ការពារ​ខ្លួន​?

​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​រៀន​ចេះ​ការពារ​ខ្លួន​?

​ក្នុង​មាន​ជា​ឳ​ពុក​ម្តាយ​ម្នាក់ អ្នក​ត្រូវ​តែ​បង្រៀន​កូន​ឲ្យ​ចេះ​ការពារ​ខ្លួន​តាំង​ពី​តូច ទើប​គេ​មិន​ងាយ​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ផ្សេងៗ​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

បង្រៀន​គេ​ឲ្យ​ចាំ​ពី​អាស័យដ្ឋាន​
អ្នក​ត្រូវ​តែ​បង្រៀន​កូន​ឲ្យ​ចាំ​ពី​ឈ្មោះ​របស់​ខ្លួន លេខ​ទូរស័ព្ទ​អ្នក ឬ​អាស័យដ្ឋាន ដើម្បី​ពេលដែល​គេ​វង្វេងផ្លូវ គេ​អាច​ប្រាប់​អ្នក​ដទៃ​ឲ្យ​ទូរស័ព្ទ​មក​រក​អ្នក​បាន​។​

នាំ​កូន​ដើរ​ផ្លូវ​ដែល​មាន​សុវត្ថិភាព​
អ្នក​អាច​នាំ​កូន​ដើរ​នៅ​ផ្លូវ​ជិត​ផ្ទះ និង​នៅ​ជិត​សាលារៀន ដើម្បីឲ្យ​គេ​អាច​ស្ទាត់នឹង​ផ្លូវ​ទាំង​នោះ ទើប​អាច​កាត់បន្ថយ​ការ​វង្វេងផ្លូវ​របស់គេ​បាន ដោយ​អ្នក​អាច​នាំ​គេ​ដើរ​ពេលយប់ និង​ថ្ងៃ​រាល់ថ្ងៃ នោះ​យូរ​ទៅ​គេ​នឹង​ចាំ​បាន​ល្អ​។​

បង្រៀន​គេ​ទប់ទល់​នឹង​មនុស្ស​ចម្លែក​
អ្នក​ត្រូវ​តែ​ប្រាប់​គេ​ថា​កុំឲ្យ​នៅ​ជិតមនុស្ស​ចម្លែក ហើយក៏​មិន​ត្រូវ​យក​របស់​ដែល​គេ​ឲ្យ ម្យ៉ាង​ទៀត​ក៏​មិន​ត្រូវ​តាម​គេ​ទៅ​កន្លែង​ផ្សេងៗ​ដែរ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​បង្រៀន​គេ​ឲ្យ​ស្រែក​នៅពេលដែល​មនុស្ស​អា​ក្រក់​ទាំងនោះ​ចាប់​ពរ​គេ​ទៅ​។​

ប្រាប់​កូន​កុំទៅ​កន្លែង​គ្រោះថ្នាក់
អ្នក​ត្រូវ​តែ​ប្រាប់​កូន​ជា​ញឹកញាប់​ថា​កុំទៅ​កន្លែង​ចម្លែកៗ​ឲ្យសោះ​ដូចជា ៖ កន្លែង​ដែល​មាន​ពន្លឺ​ងងឹត កន្លែង​ដែល​គ្មាន​មនុស្ស​ច្រើន ឬ​ទីសាធារណៈ​ជាដើម ព្រោះ​វា​សុទ្ធតែ​ជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់​ទាំងអស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។