ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ពល​ដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​ប្រមាណ​៥០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​មន្ត្រី​មាន​សមត្ថកិច្ច​ថៃ ដែល​កំពុង​ចុះ​ចាប់​ទំនិញ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០១៦ ស្ថិត​នៅ​ច​ណុ​ច​ចំណុច​ផ្សា​ឥណ្ឌូចិន ស្ថិត​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។ ​សមត្ថ​កិច្ច​ជំនាញ​​​​​ថៃចុះអនុវត្ត​ចាប់​ទំនិញ​រំលោភ​កម្មសិទ្ធិ​ក្នុងផ្សារ​រុង​ក្លឿ​

អាជីវករ​ខ្មែរ​បាន​ប្រាប់​ថា មូលហេតុ​ដែល​តវ៉ា​ប្រឆាំង​ជាមួយ​មន្ត្រី​សមត្ត​កិច្ច​ថៃ​នេះ ព្រោះ​ការ​ចុះ​ឆែកឆេរ និង​ចាប់​ទំនិញ​នៅ​ចំណុច​ផ្សារ​ដំ​ខៀវ ក្នុង​ផ្សារ​រុង​ក្លឿ​ប្រមាណ​៤ ទៅ​៥​តូប ជា​ទំនិញ​ខោអាវ​កីឡា​, វ៉ែនតា ខ្សែ​ក្រ​វ៉ា​ត់​, ដែល​ចោទប្រកាន់​ថា ជា​ទំនិញ​រំលោក​កម្ម​សិទ្ធ​បញ្ញា​ទៅ​វិញ ។ ហើយ​សមត្ថកិច្ច​ថៃ​ចាប់​នេះ គឺជា​ទំនិញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មន្ត្រី​គយ​ថៃ​បាន​ត្រួតពិនិត្យ​ហើយ​និង​បាន​យក​មក​លក់​ក្នុង​ផ្សារ​រុង​ក្លឿ តែ​បែរ​ចោទ​ថា​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ទៅ​វិញ ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អាជីវករ​នាំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​សមត្ត​កិច្ច​ថៃ បាន​ចាត់​កម្លាំង​អាជ្ញាធរ រួម​ជាមួយ​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​យោធា​ទំនាក់ទំនង​កម្ពុជា​-​ថៃ ទៅ​សម្របសម្រួល​ជាមួយ​អាជីវករ​ខ្មែរ​ហើយ ។ ជុំវិញ អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ខ្លាច​ រហូត​បិទ​តូប​មិន​លក់ដូរ