ក្រុម DSI ថៃ ប្រើវិធានការ​ក្តៅ ចុះ​កាត់សោរ​ឃ្លាំង រឹបអូប​យក​ទំនិញ​ខ្មែរ​ នៅផ្សារឥណ្ឌូចិន

បន្ទាយមានជ័យ៖ ក្រុមមន្ត្រីកម្មសិទ្ធិបញ្ញាថៃ នៅម៉ោង១១ថ្ងៃទី០៥ ខែមិនា ២០១៦ បានប្រើវិធានការក្តៅ លើកគ្នាជាច្រើនអមដោយ ទាហាននិងតម្រួត ចុះកាត់សោឃ្លាំង ស្តុកទំនិញរបស់អាជីវករខ្មែរ ដើម្បីរឹបអូសយកទំនិញ ទាំងឡាយណាដែល ជាន់ស្លាកយីហោ ដោយចោទថា ទំនិញទាំងនោះគឺ ប្រភទទំនិញដែលរំលោកកម្មសិទ្ធិបញ្ញា។

អាជីវករលក់ការបូប និងស្បែកជើងម្នាក់ឈ្មោះ តុលា បាននិយាយថា ពេលនេះក្រុម ទាហាននិងតម្រួត ជាច្រើនចុះ មកកាត់សោរឃ្លាំង ប្រមូលយកទំនិញ គ្រប់ប្រភេទ ដោយមិនបាន និយាយចរចារគ្នាទេជាមួយនឹងអាជីវករទេ ហើយទាំងនោះត្រូវបានគេដឹងថា ភាគច្រើនគឺ ខោអាវ ឈុតកីឡា កាបូប ស្បែកជើង នាឡិកា ទឹកអប់ ខ្សែក្រវ៉ាត់ កាបូប និងសម្ភារៈផ្សេងៗទៀត ដែលសុទ្ធតែទំនិញ យីហោល្បី ដូចជា Nike ,Adiddas,XLV, Live ។ល។

គិតមកដល់ម៉ោងនេះ ប្រតិបត្តការណ៍នៅតែបន្ត សមត្ថកិច្ចថៃបាននាំគ្នា ប្រមូលទំនិញដាក់ឡាន។ ហើយពេលនេះផងដែរ មិនទាន់មានប្រភព បញ្ជាក់ពីចំនួនទំនិញ ដែលគេរឹបអូសទេ ហើយចំនួនថវិការ ដែលត្រូវខាតបង់ ក៏មិនទាន់មានការបញ្ជាក់ដែរ។ ជុំវិញករណីនេះ មជ្ឈមណ្ឌលដើមអម្ពិល មិនទាន់អាចសុំការពន្យល់ពី លោក ប៊ុន សុខវិបុល អគ្គកុងស៊ូលប្រចាំ ខេត្តស្រះកែវ ប្រទេសថៃ បាននៅឡើយទេ៕