ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)

ថៃ៖ ស្ថាប័នរដ្ឋបាលប្រចាំទីក្រុងបាងកក បានចំណាយប្រាក់ ១.៨លាន បាត ឬជាង ៥ម៉ឺនដុល្លារអាមេរិក ក្នុងការផ្ដល់ជាសំណង សងដល់ជនរងគ្រោះ ដែលបានរងគ្រោះ មុននេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលនិធិជំនួយនេះ បានផ្ដល់ជូនមនុស្ស ៦៦នាក់ ដែលក្នុងនោះមានជនជាតិថៃ ៣៨នាក់ និង ២៨នាក់ទៀត ជា បរទេសមកពី សឹង្ហបុរី ម៉ាឡេស៊ី ចិន ជប៉ុន និងឥណ្ឌូនេស៊ី ដែលរងរបួស ឬស្លាប់ ក្នុងហេតុការណ៍នោះ។ យ៉ាងណាមិញ ក្នុងការបំផ្ទុះគ្រាប់បែកនេះ បានសម្លាប់មនុស្សអស់ ២០នាក់ និងរងរបួស ច្រើនជាង ១២០នាក់ ដែលកើតឡើង កាលពីវេលាម៉ោង ៦ និង៥៥នាទីល្ងាច ថ្ងៃច័ន្ទ ទី១៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅខាងមុខទីសក្ការ: Erawan ក្នុងតំបន់ Ratchaprasong ក្នុងទីក្រុងបាងកក។ 

ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)

គួរបញ្ជាក់ថា ជនជាតិចិន២រូប (ពួកជនជាតិភាគតិច អ៊ីហ្គូ) ឈ្មោះ Adem Karadag  និង Yusufu Mieraili ត្រូវបានប្រឈម មុខនឹងការកាត់ទោសពី បទឃាតកម្ម ទៅលើអំពើវាយប្រហារ ដ៏កក្រើកទីក្រុងបាងកកនេះ ទោះជាដំបូងឡើង ពួកគេបានសារភាពក្នុង ការចូលរួមវាយប្រហារនេះ និងពួកគេបែរជាប្រកែក រាល់ការកាត់ទោស នៅក្នុងតុលាការ វិញក៏ដោយ។ សម្រាប់ការវាយប្រហារនេះ មិនត្រូវបានក្រុមភេវរករណាមួយ ចេញមុខទទួលខុសត្រូវនោះទេ ខណៈដែលអជ្ញាធរថៃនិយាយថា អំពើនេះគឺទាក់ទងនឹង អំពើសងសឹក ក្នុងការបង្ក្រាប ពួកជនអន្ធពាលរត់ពន្ធមនុស្ស៕

ទស្សនារូបភាព និងវីដេអូ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក៖

ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)
ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)
ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)
ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)
ថៃ ចំណាយប្រាក់ ១.៨លានបាត សងដល់ជនរងគ្រោះ ក្នុងអំពើបំផ្ទុះគ្រាប់បែក ដ៏កក្រើកប្រចាំទីក្រុងបាងកក (មានវីដេអូ)

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត