​នាំ​ Galaxy S7 ​ទៅ​ហែលទឹក​លេង​ក្នុង​អាង​​ទៅ​មើល ​ពិត​ជា​ធន់​ទ្រាំ​មិន​ចូល​ទឹក​មែន​អត់?

​នាំ​ Galaxy S7 ​ទៅ​ហែលទឹក​លេង​ក្នុង​អាង​​ទៅ​មើល ​ពិត​ជា​ធន់​ទ្រាំ​មិន​ចូល​ទឹក​មែន​អត់?

កំពូលស្មាតហ្វូន​ជំនាន់​ចុងក្រោយ​ទាំងពីររបស់ Samsung, Galaxy S7 និង S7 Edge ត្រូវ​បាន​ឌីហ្សាញ​ឡើង ដោយបំពាក់​បច្ចេកវិទ្យា​មិន​ជ្រៀប​ទឹក។ មានមនុស្សមិន​តិច​ទេ ដែល​នៅ​តែសង្ស័យ​ចំពោះ​សមត្ថភាព​ធន់​មិនជ្រៀប​ទឹក​របស់​កំពូល​ទូរស័ព្ទ​នេះ។ ​យ៉ាងណាពេល​នេះ​យើងមាន​វីដេអូមួយដើម្បី​ធ្វើតេស្ត ដោយ​បុរស​ម្នាក់​បាន​កាន់ Galaxy S7 ​ងូត និង​ជ្រមុជ​ទឹក​ក្នុង​អាង​លេង ដោយ​គ្មាន​បញ្ហា​ចំពោះ S7 ​បន្តិច​ឡើយ។


នៅ​ក្នុង​វីដេអូ​ខាង​លើ យើង​ឃើញ Galaxy S7 ​ត្រូវ​បាន​ធ្វើតេស្ត​ជំហាន​ដំបូង ដោយ​យក​ទៅ​ដាក់​ក្នុង​កែវ​ដែល​មាន​ទឹក​ ហើយ​បន្ទាប់​មក ត្រូវ​បុរស​ម្នាក់​កាន់​យក​ទៅ​ងូត​ទឹក​ក្នុង​អាង សម្រាប់​ថត​រូប selfie ​យ៉ាង​ពិសេស​ក្នុង​ទឹក។ លើស​ពី​នេះ គេ​ថែមទាំង​បាន​យក S7 ថត​វីដេអូ​ក្នុង​ទឹក​ទៀត​ផង។

---------------------------------------

ដោយ: ខន​ សុខឡាយ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ​នាំ​ Galaxy S7 ​ទៅ​ហែលទឹក​លេង​ក្នុង​អាង​​ទៅ​មើល ​ពិត​ជា​ធន់​ទ្រាំ​មិន​ចូល​ទឹក​មែន​អត់?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ​នាំ​ Galaxy S7 ​ទៅ​ហែលទឹក​លេង​ក្នុង​អាង​​ទៅ​មើល ​ពិត​ជា​ធន់​ទ្រាំ​មិន​ចូល​ទឹក​មែន​អត់?

ចុះថ្ងៃទី 5 ខែមីនា ឆ្នាំ 2016 ម៉ោង 3:19 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ