វិធីសាស្ត្រ “​បង្ហាញ​ក្តីស្រឡាញ់​” ចំពោះ​កូន​ ដើម្បីឲ្យកូនកក់ក្តៅ

វិធីសាស្ត្រ “​បង្ហាញ​ក្តីស្រឡាញ់​” ចំពោះ​កូន​ ដើម្បីឲ្យកូនកក់ក្តៅ

•​    ​អោប​ថើប​កូន​ឲ្យបាន​ច្រើន ហើយ​ព្យាយាម​ទាក់ទង ឬ​ឆ្លើយតប​នឹង​កូន​គ្រប់ពេល ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​
•​    ​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​ថា អ្នក​ខ្វល់ បារម្ភ និង​នៅ​ក្បែរ​គេ​ជា​និច្ច​
•​    ​ត្រូវ​មាន​ប្រតិកម្ម ឬ​ឆ្លើយតប​ភ្លាមៗ ប្រសិន​បើ​កូន​អ្នក មាន​ការផ្លាស់ប្តូរ​ណាមួយ ដូចជា អារម្មណ៍ (​មិន​សប្បាយចិត្ត ឬ​ស្ត្រេ​ស​) និង​បញ្ហា​សុខភាព (​ឈឺ​) ជាដើម​
•​    ​ត្រូវ​អត់ធ្មត់ ពេល​កូន​រករឿង​
•​    ​កុំ​ស្រែក កុំ​ជេរ កុំ​បន្ទោស កុំ​ទុក​កូន​ឲ្យនៅ​ម្នាក់ឯង​
•​    ​ពេល​កូន​ជួប​បញ្ហា ត្រូវ​លើកទឹកចិត្ត និង​ប្រាប់​កូន​ថា “​វា​មិន​អី​នោះ​ទេ​”
•​    ​បំបៅកូន​ដោយ​ទឹក​ដោះ ៖ គឺជា​ទំនាក់ទំនង និង​ការបង្ហាញ​សេចក្តីស្រឡាញ់ របស់​អ្នក​ចំពោះ​កូន យ៉ាង​ជ្រាលជ្រៅ​បំផុត​
•​    ​ប្រលែង​លេង​ជាមួយ​កូន​ឲ្យបាន​ច្រើន​
•​    ​ត្រូវ​រក​សាលា​ណា​ដែល​ល្អ ដើម្បី​ឲ្យ​កូន​ចូលរៀន និង​អាច​ថែទាំ​កូន​របស់​អ្នក​បាន​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។