បង្កង​លើក​មុខមាត់​ខេត្តតាកែវ​

6 Videos

​ខេត្តតាកែវ​ជា​ខេត្ត​មួយ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាមទោះបីជា​ខេត្ត​នេះ​មិនសូវមាន ​ធនធាន​ជលផល​ដ៏​សម្បូរបែប​ដូច បណ្តា​ខេត្ត​មួយចំនួន​នៅជាប់​បឹង​ទន្លេសាប​ក្តី​ក៏​ខេត្ត​មួយ​នេះ​មានឈ្មោះបោះ​សំឡេង​តាំងពី​យូរយារ​ណាស់​មកហើយ​ថា​ជា​ខេត្ត​សម្បូរ​បង្កង​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយសារតែ​ខេត្ត​នេះ​សម្បូរ​បង្កង​ទាំង​រដូវប្រាំង និង ទាំង​រដូវវស្សា​នេះហើយទើប​ក្រសួងពាណិជ្ជកម្ម​សម្រេចដាក់បញ្ចូល​បង្កង​ជា​ផលិតផល​មាន​សក្តានុពល​នៅ​កម្ពុជា​ដែលជា​មុខទំនិញ មួយ​សម្រាប់​សម្គាល់​ភូមិសាស្ត្រ​នៅលើ​ទឹកដី​ខេត្តតាកែវ​ដែរ ។

បង្កង​លើក​មុខមាត់​ខេត្តតាកែវ​

M88

អ្នកដំណើរ និង ភ្ញៀវទេសចរ​ដែល​បាន​ទៅដល់​ទឹកដី​ខេត្តតាកែវ​ហើយ​នោះពួកគាត់​ភាគច្រើន​មិន​ភ្លេច​ទៅ​ភ្លក្ស​រសជាតិ​បង្កង​នៅ​ខេត្តតាកែវ​ឡើយ ព្រោះបង្កង​នៅ​ខេត្ត​នេះ​មាននៅ​គ្រប់​រដូវ​កាល​គ្រាន់តែ​នៅ​រដូវប្រាំង​មិនសូវ​សម្បូរ​ដូច​នៅ​រដូវវស្សា ។ នៅ​រដូវវស្សា​បង្កង​ត្រូវបាន​អ្នកនេសាទ​នាំ​ពី​ស្រុក​អង្គរបុរី​មក​លក់​ឱ្យ​ឈ្មួញបន្ត​នៅ​ក្រុង​តាកែវ ។ នៅ​រដូវប្រាំង​វិញ​ភាគច្រើន​គឺ​គេ​លក់បង្កង​ចិញ្ចឹម​បែប​ធម្មជាតិ​ដែល​កសិករ​នៅ​ខេត្តតាកែវចិញ្ចឹម ។ ដោយសារតែ​ខេត្តតាកែវ​សម្បូរ​បង្កង​គ្រប់​រដូវ កាល​នេះហើយទើប​ក្រសួងពាណិជ្ជកម្ម​ដាក់​ប​ង្ក​ង​ជា​មុខទំនិញ​ប្រចាំ​ខេត្តតាកែវ ។

យោងតាម​ឯកសារ​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា​មុខទំនិញ​ចំនួន ២២ ប្រភេទមាននៅ​ខេត្តកំពត រតនគីរី សៀមរាប កណ្តាល បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ បាត់ដំបង ព្រៃវែង កំពង់ចាម ពោធិ៍សាត់ ព្រមទាំង​បង្កង​នៅ​ខេត្តតាកែវ​ផងដែរត្រូវបាន​គេ​ដាក់បញ្ចូល​ជា​ផលិតផលសម្គាល់​ភូមិសាស្ត្រ ។​ ការដាក់បញ្ចូល​បង្កង​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​របស់​ខេត្តតាកែវបានធ្វើឱ្យ​ប្រជា​នេសាទ អ្នកលក់​បង្កង និង មន្ត្រី រាជការ​ទូទៅ​ទាំង​ខេត្ត​មាន​សេចក្តី​ត្រេកអរ​ក្រៃលែង​ឥតឧបមាព្រោះ​វា​ជា​កិត្តិយស និង ជាការ​លើកមុខ​មាត់រ​បស់ខេត្តតាកែវ ។ ការដាក់បញ្ចូល​បង្កងខេត្តតាកែវ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នោះបាន​ធ្វើឱ្យ ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​បាន​ទៅដល់​ទឹកដី​នៃ​ខេត្តតាកែវ​តែងតែ​ស្រក់ទឹកមាត់​ចង់​ភ្លក្ស​រសជាតិ​បង្កង​នៅ​ខេត្តតាកែវ​នេះ ។​

បង្កង​លើក​មុខមាត់​ខេត្តតាកែវ​

បងប្រុស ឡុង សុខា ជា​អ្នកនេសាទ​ម្នាក់​ដែល​រស់នៅ​ក្នុងស្រុក អង្គរបុរី​បាន​សម្តែង​នូវ​ក្តី​រីករាយ​ថា ការដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់ បង្កង​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​ប្រចាំខេត្ត​តាកែវ​នោះបាន​ធ្វើឱ្យ​អ្នក នេសាទ​នៅ​ស្រុក​អង្គរបុរី​ជាពិសេស​អ្នកនេសាទ​បង្កង​ដូចជា​រូបគាត់​មានការ​ត្រេកអរ​ឥតឧបមា ដែល​ធ្វើឱ្យ​ប្រជាជន​ជាច្រើន​បាន​ចងចាំ និង ស្គាល់ទឹកដី​ខេត្តតាកែវ​តាមរយៈ​បង្កងហើយ​ពួកគាត់​អ្នកនេសាទ​បង្កង​ក៏​លក់បាន​ថ្លៃ​ខ្ពស់ជាង​មុន​ដែរ ។

បង្កង​លើក​មុខមាត់​ខេត្តតាកែវ​

​បងស្រី នី អ្នកលក់​បង្កង​ម្នា​ក់នៅ​ទីផ្សារ​ទី​រួម​ខេត្តតាកែវ​បានឱ្យដឹង​ដែរ​ថាកាលពីមុន​នៅ​រដូវ​បង្កង គាត់​អាច​លក់​បង្កង​បាន​ពី ១០ ទៅ ២០ គីឡូក្រាម​ក្នុង​មួយថ្ងៃតែ​ពេលនេះ​គាត់​មានការ​សប្បាយរីករាយ​ណាស់​ក្រោយពី​ក្រសួងពាណិជ្ជកម្ម​បានដាក់​បង្កង​ខេត្តតាកែវ​ជា​មុខទំនិញសម្គាល់​ភូមិ សាស្ត្រ​របស់​ខេត្ត ហើយ​គាត់​សង្ឃឹមថា​នៅ​រដូវ​បង្កង​ឆ្នាំនេះគាត់​នឹង​លក់​បង្កង​ដាច់​បាន​ច្រើនជាង​មុនឯ​តម្លៃ​ក៏​ថ្លៃ​ជាង​មុន​ផងដែរ ។

​លោក ឈឹម ច​ន នាយករង​ខុទ្ទកាល័យ​សាលាខេត្ត​តាកែវ​បានមានប្រសាសន៍ថា ការដាក់បញ្ចូល​បង្កង​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្ររបស់​ខេត្តតាកែវ​នេះ ពិតជា​បាន​លើកមុខ​មាត់ និងកេរ្តិ៍ឈ្មោះ​ឱ្យ​ខេត្ត តាកែវ និង រឹតតែ​ធ្វើឱ្យ​ទេសចរ និង អ្នកដំណើរព្រមទាំងប្រជាជន​ទូទៅ​ទាំង​ប្រទេស​ស្គាល់​ខេត្តតាកែវ​កាន់តែច្បាស់ហើយ​បើ​គេ​ចង់​ភ្លក្ស​រសជាតិ​បង្កងឆ្ងា​ញ់​ឱ្យមក​ទឹកដី​ខេត្តតាកែវ ។ នេះ​ជា​មោទកភាព និង ជា​មុខមាត់​របស់​ខេត្តតាកែវ ។

​ក្រៅពី​ក្រសួងពាណិជ្ជកម្ម​ដាក់​ប​ង្ក​ង​ជា​មុខទំនិញ​សម្គាល់​ភូមិសាស្ត្រ​ខេត្តតាកែវ​នោះ ក្រសួង​នៅបាន​ដាក់​ពង​ទា​កូន​ជា​មុខទំនិញ​ប្រចាំខេត្ត​នេះ​ផងដែរដែល​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ទា​នៅ​ខេត្តតាកែវ​មាន​ក្តី​រីក រាយ​យ៉ាងខ្លាំង​ផងដែរ ៕ នឿន​