ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែតនៅ​ក្រុង​បាវិត​

6 Videos

​ខេត្តស្វាយរៀង : ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ​ហើម​ស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ទាំង​ព្រឹក ។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ១៥ នាទី​ព្រឹក ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦ នៅក្នុង​ស្រះ​ទឹកធំ​មួយ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហាយ​ផាត​ឡែ​ន ដែល​កំពុង​ស្ថាបនា នៅ​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែតនៅ​ក្រុង​បាវិត​

M88

​ បើតាម​លោក កើត សា​រ៉េ​ន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ចក្រ​ម្ទេស បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រពល​រដ្ឋ​ថា​មាន​សាកសព​អណ្តែត​ទឹក លោក បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​រួម មន្ត្រី​ជំនាញ និង គ្រូពេទ្យ​ខាង​ពិនិត្យ​សាកសព ចុះមក​ពិនិត្យ​សាកសព ។ ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ពុំបាន​រកឃើញ​ស្លាកស្នាម​អ្វី​នោះទេ ដោយ​សន្និដ្ឋានថា​ជា​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ហើយ​ប្រហែលជា​លង់ ៣ ទៅ ៤ ថ្ងៃ​មកហើយ ។

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែតនៅ​ក្រុង​បាវិត​

​សាកសព​ដែល​ស្លាប់​ អណ្តែត​ទឹក​នេះ ពុំ​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​សភាព​សព​ហើម​ធុមក្លិន​ស្អុយ​ទៅហើយ និង មិនដឹងថា​ជា​ជនជាតិ​អ្វី​ច្បាស់​នោះដែរ ដែលមាន​ពាក់អាវ​ពណ៌​ស ស្លៀកខោ​ពណ៌​ខ្មៅ​ហោប៉ៅ ៦ ពាក់​ស្បែកជើង​ពណ៌​ក្រ​ម៉ៅ កម្ពស់​ប្រហែល ១ ម៉ែត្រ ៧០ ។ ចំណែក​សមត្ថកិច្ច​យើង​បានធ្វើការ​ស្រាវជ្រាវ​តាម​ក្រុមហ៊ុន រោងចក្រ តែ​មិនមាន​បាត់​សមា​ជិត​នោះទេ ។​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែតនៅ​ក្រុង​បាវិត​

​ក្រោយ​ពិនិត្យ​សាកសព​បុរស​ ខាងលើ​រួចមក ខាង​មន្ត្រី​ជំនាញ​បានប្រគល់​សាកសព​ឲ្យ​ទៅខាង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ ច្រកម្ទេស ប៉ុន្តែ​សភាព​សព​ហើម​ស្អុយ និង មាន​ធុមក្លិន​ហើយ​នោះ ក៏បាន​ប្រគល់​ឲ្យ​ទៅខាង​តាអាចារ្យ​យកទៅ​កប់​នៅ​ក្នុ​វត្ត​សុ​វណ្ណា​រាម ដែល​នៅ​ជិត​ទីនោះ ដើម្បី​រងចាំ​សាច់ញាតិ​មករក ៕

                                                    ដោយ ភក្តី ស្វាយរៀង​