​អាយុ ១២ ឆ្នាំ​សោះ តែ IQ វិញ ខ្ពស់​ជាង​អ្នកប្រាជ្ញ Albert Einstein

​អាយុ ១២ ឆ្នាំ​សោះ តែ IQ វិញ ខ្ពស់​ជាង​អ្នកប្រាជ្ញ Albert Einstein

​កុមារី​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍ បាន​ទទួល​ពិន្ទុ​ដ៏​មិន​គួរឲ្យ​ជឿ (១៦២) ទៅលើ​ការធ្វើ​តេស​សតិបញ្ញា Cattell III ដែល​ខ្ពស់​ជាង​អ្នកប្រាជ្ញ Albert Einstein និង Stephen Hawking ទៅទៀត (​ប្រហែលជា ១៦០)​។ កុមារី​នោះ​ឈ្មោះថា លីដ្យា សេ​បា​ស្ទា​ន​។​

​ឪពុក​របស់​លីដ្យា លោក អា​រុណ សេ​បា​ស្ទា​ន ដែលជា​អ្នក​វិទ្យុ​សាស្ត្រ នៅ​មន្ទីរពេទ្យ Colchester បាន​និយាយថា កូន​របស់​គាត់​ពិតជា​មាន​ជំនាញ​ពី​កំណើត​ពិត​មែន ពីព្រោះ នាង​បាន​អាន​រឿង ហា​រី ផត​ធើ (Harry Potter) ទាំង​ប្រាំពីរ​វគ្គ ចប់សព្វគ្រប់​ដល់​ទៅ ៣ ដង​ឯណោះ​។​

“​នាង​អាច​លេង​វី​យូ​ឡុង​បាន​យ៉ាង​ល្អ តាំងពី​នាង​អាយុ​បាន ៤ ឆ្នាំ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​នាង​ចាប់​ផ្តើមនិយាយ នៅពេល​នាង​អាយុ​បាន ៦ ខែ​មក​ម្លេះ​” នេះ​ជា​ប្រសាសន៍​របស់​ឪពុក​ម្តាយ​នា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។