Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

ក្រុម​ឡើង​ជើង​មាន់​ខ្នាយ​មាស Tottenham Hotspur នឹង​បើក​ទ្វារ​កីឡដ្ឋាន White Hart Lane ស្វាគមន៍​ក្រុម​ភ្ញៀវ​ធ្លាក់​ជើង​កាំភ្លើង​ធំ Arsenal ក្នុងក្របខ័ណ្ឌ English Premier League វេលា​ម៉ោង ៧:៤៥ យប់​នេះ។

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

ជំនួប​យប់​នេះ​រវាង​ក្រុម​ក្នុង​ទីក្រុង​ឡុងដុង​តែ​មួយ London derby នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក និង​ល្អ​មើល​ប្រចាំ​សប្ដាហ៍​នេះ ខណៈ​ដែល Arsenal នឹង​ប្រឹង​ដាច់​ជើង​ដើម្បី​ឈ្នះ​ Spurs បន្ត​ក្ដី​សង្ឃឹម​លើក​ពាន EPL លើក​ដំបូង​ក្នុង​រយៈពេល ១២ ឆ្នាំ​មក​នេះ។

 

Arsenal នឹង​ស្វែង​រក​ជ័យ​ជម្នះ​ដំបូង បន្ទាប់​ពី​ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា​លើក​ដំបូង គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​។ Spurs ដែល​សម្បូរ​ដោយ​កីឡាករ​វ័យ​ក្មេង ក៏​នឹង​ប្រឹង​ខ្លាំង ដើម្បី​បន្ត​សង្ឃឹម​ភ្លក់​រសជាតិ​ពាន EPL លើក​ដំបូង​ក្នុង​រយៈពេល​៥​ទសវត្ស​មក​នេះ។

 

សម្ដី​អ្នក​ចាត់​ការ៖

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

Mauricio Pochettino អ្នក​ចាត់ការ​របស់ Spurs ៖ “យើង​រំពឹង​ថា​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង​ទល់​នឹង​ក្រុម Arsenal ហើយ​យើង​ត្រូវ​ការ​កម្លាំង​ពេញ​ទំហឹង ដើម្បី​ឈ្នះ។ ខ្ញុំ​គិត​ថា ក្រុម​គ្មាន​សម្ពាធ​នោះ​ទេ។ យើង​សល់​១០​ប្រកួត​ទៀត ដើម្បី​ប្រកួត​សន្សំ​ពិន្ទុ”។

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

Arsene Wenger អ្នក​ចាត់ការ​របស់ Arsenal ៖ “វា​ជា​ការ​ប្រកួត​ធំ និង​សំខាន់​មួយ។ ប្រហែល​ជា ទំនុក​ចិត្ត​លេង​របស់​យើង​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈពេល​ចុង​ក្រោយ តែ​រឿង​បែប​នេះ​តែង​កើត​ឡើង​ក្នុង​ពិភព​បាល់​ទាត់។ យើង​ធ្វើ​រឿង​ត្រឹមត្រូវ ៩៨% ដូច្នេះ ២% ទៀត យើង​បន្ថែម​លើ​គុណភាព​ក្រុម និង​ប្រឹង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន”។

 

ជើង​កីឡាករ៖

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

Spurs គ្មាន​បញ្ហា​កីឡាករ​របួស​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ ខ្សែ​បម្រើ Mousa Dembele អាច​ចូល​លេង​បាន បន្ទាប់​ពី​អវត្តមាន​២​ប្រកួត​ដោយ​របួស​ក្រលៀន។ ឯ​កីឡាករ​ឆ្នើម​វ័យ​ក្មេង Dele Alli ក៏​ជាប់​ជម្រើស​ដំបូង​វិញ បន្ទាប់​ពី​បាន​ដូរ​ចូល​លេង​ទល់​នឹង West Ham ក្រោយ​មាន​បញ្ហា​កជើង​បន្តិច​បន្តួច។

 

ដូច្នេះ Spurs ពេញ​ជើង​តែ​ម្ដង ហើយ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Lloris; Walker, Alderweireld, Wimmer, Rose; Dier, Dembele; Eriksen, Alli, Chadli; Kane ។

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

Arsenal បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ទៀត ខណៈ​ដែល​អ្នក​ចាំ​ទី​ដៃ​ស្អិត Petr Cech បាន​របួស​សរសៃ​ពួរ​កាល​ប្រកួត​ចាញ់​ក្រុម​ក្ងាន​ព្រៃ​យ៉ាង​អាម៉ាស់​កាល​ពី​ថ្ងៃ​ពុធ​នេះ។ ក្រៅ​ពី​នេះ Koscielny របួស​កំភួន​ជើង, Cazorla របួស​ជង្គង់, Oxlade-Chamberlain របួស​ជង្គង់, Wilshere ​របួស​ជើង និង Rosicky របួស​ភ្លៅ។

 

ដូច្នេះ ជម្រើស​១១​នាក់​ដំបូង​របស់ Arsenal អាច​ជា៖ Ospina; Bellerin, Mertesacker, Gabriel, Monreal; Ramsey, Coquelin; Campbell, Ozil, Sanchez; Giroud ។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– Spurs ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម ៧ ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​ទឹក​ដី​ខ្លួន​ឯង ទល់​នឹង Arsenal ពោល​គឺ​ឈ្នះ ៤ និង​ស្មើ​២។

– Arsenal ឈ្នះ Spurs លើក​ចុង​ក្រោយ​នៅ​ក្នុង​ទឹកដី​របស់ Spurs ដែល​កាល​នោះ​ជា​ជំនួប​ក្នុង Leauge Cup កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។

-Spurs ចាញ់​ក្រុម​ញញួរ West Ham កាល​ពី​យប់​ថ្ងៃ​ពុធ ដោយ​បញ្ចប់​ការ​ឈ្នះ​ជាប់ៗ​គ្នា ៦ ប្រកួត​ក្នុង EPL របស់ Spurs។

– Spurs ឈ្នះ ៤ ប្រកួត​ក្នុង​ចំណោម​ ៥ ប្រកួត​ក្នុង​ទឹកដី​ខ្លួន​ឯង ខណៈ​ដែល​ចាញ់​ក្រុម​កំពូល​តារា Leicester តែ​មួយ​ប្រកួត។

– Harry Kane ស៊ុត​បាន ៣ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​ទល់​នឹង Arsenal។

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

– Arsenal ចាញ់​៣​ប្រកួត​ជាប់ៗ​គ្នា​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ក្រុម​កាំភ្លើង​ធំ​មិន​ដែល​ភ្លាត់​ចាញ់​៤​ប្រកួត​ជាប់​គ្នា​ទេ គិត​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០០២​មក។

– Arsenal ឈ្នះ​តែ ២ ប្រកួត​ក្នុង​ចំណោម ៨ ប្រកួត​ប៉ុណ្ណោះ​នៅ​ក្រៅ​ដី​ក្នុង EPL ពោល​គឺ​ស្មើ​៣ និង​ចាញ់​៣។

– Alexis Sanchez មិន​ទាន់​បាន​ស៊ុត​ចូល​១​គ្រាប់​ក្នុង EPL នៅ​ឡើយ​ក្នុង​១១​ប្រកួត​ចុង​ក្រោយ គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥​មក។ ១គ្រាប់​របស់ Sanchez ក្នុង​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​ចុង​ក្រោយ​គ្រប់​កម្មវិធី គឺ​ស៊ុត​ចូល​ក្រុម Burnley នៅ FA Cup។

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

ក្រុម​ទាំង​ពីរ​សម្បូរ​កីឡាករ​ល្អៗ ហើយ​ការ​ប្រកួត​យប់​នេះ​ទៀត​សោត នឹង​តឹងតែង​បំផុត​ដើម្បី​ប្រជែង​ពាន​ជាមួយ​ក្រុម​កញ្ជ្រោង Leicester ។

 

ដូច្នេះ ព្យាករណ៍​សម្រាប់​គូ​នេះ គឺ Tottenham Hotspur ២ – ១ Arsenal , ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា?

 

នេះ​ជា​គូ​ប្រកួត​ផ្សេងៗ​ទៀត​នា​យប់​នេះ៖

 

Arsenal ឬ Spurs បន្ត​ក្ដី​សង្ឃឹម​ភ្លក់​រស​ជាតិ​លើក​ពាន​បាន​ ​យប់​នេះ?

 

ដោយ៖ សុផាត
ប្រភព៖ BBC