កំហឹង​មហាជន ចាប់​សំរាត​យុវជន​ប៉ង​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ រួច​បង្ខំ​ឲ្យ​ដើរ​ទាំង​អាម៉ាស​ជុំវិញ​សហគមន៍​

​បុរស​វ័យក្មេង​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​អំពើ​ព្យាយាម​ចាប់រំលោភ​ក្មេងស្រី​អាយុ ៨ ឆ្នាំ​, ត្រូវបាន​ចាប់​សំរាត​ឲ្យ​អាក្រាត​ននលគក និង​បន្ទាប់មក បង្ខំ​ឲ្យ​ដើរ​ជុំវិញ​សហគមន៍ ដើម្បី​ឲ្យ​វា​រង​ភាពអាម៉ាស​នៅ​ចំពោះមុខ​មហាជន ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុការណ៍​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ បាន​កើតឡើង​នៅផ្ទះ​អ្នកជិតខាង​មួយ​នៃ​ទីប្រជុំជន Santa Brigida, រដ្ឋធានី Santa Brigida ប្រទេស​អា​ហ្ស​ង់​ទីន ។​

​សូមបញ្ជាក់ថា យុវជន​រូបនេះ ត្រូវបាន​ពួក​អ្នកភូមិ​ចាប់​សំរាត​ខោអាវ និង​ចង​នឹង​ខ្សែពួរ​អូស​ឲ្យ​ដើរ​ទាំង​ននលគក ជុំវិញ ៨ ប្លុក​ផ្ទះ មុនពេល​ពួកគេ​ប្រគល់​ឲ្យ​ប៉ូលីស ។​

​នៅពេល​ប៉ូលីស​មកដល់ ពួកគេ​បាន​ស្រាយចំណង​ខ្សែ និង​វ៉ៃខ្នោះ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​ទៅកាន់​ប៉ុស្តិ៍ ខណៈ​មនុស្ស​ចោមរោម​ឈរ​មើល​កោះករ និង​ស្រែ​កនូវ​ពាក្យអសុរស​ដាក់​វា ។​

​បុរស​ម្នាក់​អាច​ត្រូវ​បានឮ​និយាយថាៈ “​បើ​មាន​លើក​ក្រោយ​, ពួកយើង​នឹង​សម្លាប់​ឯង​ចោល​តែម្តង​”, ខណៈ​ស្ត្រី​ម្នាក់​និយាយថាៈ “​ថោកទាប​ណាស់​! ចងវា​ញាត់​ចូល​គូថ​ឡាន​ទៅ​” ៕​

កំហឹង​មហាជន ចាប់​សំរាត​យុវជន​ប៉ង​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ រួច​បង្ខំ​ឲ្យ​ដើរ​ទាំង​អាម៉ាស​ជុំវិញ​សហគមន៍​ កំហឹង​មហាជន ចាប់​សំរាត​យុវជន​ប៉ង​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ រួច​បង្ខំ​ឲ្យ​ដើរ​ទាំង​អាម៉ាស​ជុំវិញ​សហគមន៍​ កំហឹង​មហាជន ចាប់​សំរាត​យុវជន​ប៉ង​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ រួច​បង្ខំ​ឲ្យ​ដើរ​ទាំង​អាម៉ាស​ជុំវិញ​សហគមន៍​