សាវិន ហ្វីលីព អំពាវនាវ សប្បុរសជន ចូលរួមជួយមន្ទីរ ពេទ្យកុមារអង្គរ ខេត្តសៀមរាប

ភ្នំពេញៈ ខណៈដែលមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កំពុងតែជួបប្រទះ ការខ្វះខាត ស្ទើរតែមិនអាច ទ្រទ្រង់ និងបន្តជួយកុមារក្រីក្រ បានតទៅទៀតនោះ តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព ក៏បានរំលេចសារ អំពាវនាវទៅដល់បណ្តា សប្បុរសជន ដែលមាន ទឹកចិត្តចង់ជួយ ដល់កុមារកម្ពុជា ឲ្យបន្តទទួលបាន ការព្យាបាលដោយ មិនមានការគិតកម្រៃ ពីមន្ទីរពេទ្យ កុមារអង្គរ ចូលរួមជួយបរិច្ចាគ ជាថវិកា ដើម្បីឲ្យមន្ទីរពេទ្យ បានដំណើរបន្ត ទៀតផង ។

ក្នុងសារដែលម្ចាស់មូលនិធិកុមារសាវិនកម្ពុជា លោក សាវិន ហ្វីលីព បានសរសេរសារ បង្ហោះអំពាវនាវ ទៅដល់បណ្តា សប្បុរសជនថា « តើលោកអ្នកធ្លាប់ស្គាល់ លោក Kenro Izu ទេ ? អ្នកថតរូបអាជីពជនជាតិ ជប៉ុនរូបនេះ គឺជាស្ថានិកមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប មន្ទីរពេទ្យសប្បុរសធម៌នេះ បានទទួលព្យាបាល កុមារក្រីក្រ រាប់សិបនាក់ ក្នុងមួយថ្ងៃៗ ដោយមិនគិតថ្លៃ តាំងពីឆ្នាំ ១៩៩៩ មកដល់ថ្ងៃនេះ , ខ្ញុំសូមអំពាវនាវ សារជាថ្មីដល់តារា សិល្បៈកម្ពុជា, សហគ្រាសឯកជន និងអ្នកមានទ្រព្យធនច្រើន នៅកម្ពុជាទាំងអស់ មេត្តារួមគ្នា ជួយមន្ទីរពេទ្យនេះ ដែលកំពុងខ្វះខាតថវិកា ដើម្បីបន្តជួយកុមារ កម្ពុជាទាំងអស់គ្នា ! Please Share to help our Cambodian children !» ។

នាពេលកន្លងមក តារាសម្តែងជើងចាស់ និងជាតារាដែល ចូលចិត្ត ធ្វើការងារមនុស្សធម៌ លោក សាវិន ហ្វីលីព ធ្លាប់បានបង្ហាញ សកម្មភាព មនុស្សធម៌ ការរៃអង្គាសប្រាក់ ជួយដល់ មន្ទីរពេទ្យខាងលើ ហើយនៅក្នុងពេលឆាប់ៗ ខាងមុខនេះ លោកក៏មានគម្រោង រៀបចំខនសឺត ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ថែមទៀតផង ៕