Mi-26 ឧទ្ធម្ភាគចក្រធំ និងខ្លាំងជាងគេ បំផុតក្នុងពិភពលោក

Mi-26 ឧទ្ធម្ភាគចក្រធំ និងខ្លាំងជាងគេ បំផុតក្នុងពិភពលោក

Mi-26 ជាប្រភេទឧទ្ធម្ភាគចក្រ សម្រាប់ដឹកជញ្ជូនរបស់ កងយោធារុស្សី ហើយវាត្រូវបានពិភពលោក ទទួលស្គាល់ថាជា ឧទ្ធម្ភាគចក្រដែលមានទំហំ និងកម្លាំងខ្លាំងជាង ឧទ្ធម្ភាគចក្រណាៗទាំងអស់។

ឧទ្ធម្ភាគចក្រ ប្រភេទនេះ ត្រូវបានរចនា និងបង្កើតឡើងដោយផ្ទាល់ ពីអ្នកជំនាញរបស់ប្រទេសរុស្សី ដោយមិនមានការសហការពីដៃគូរ បរទេសណាឡើយ។ ដោយវាមានបំពាក់នូវម៉ាស៊ីនកម្លាំង ១១០០០សេះចំនួនមួយគូ ដែលអាចឲ្យវាហោះបានក្នុងកម្ពស់ប្រមាណ ៥គីឡូម៉ែត្រពីផ្ទៃដី ជាមួយល្បឿន២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ លើសពីនេះ Mi-26 អាចផ្ទុកទម្ងន់បានជាង៥០តោន ហើយវាធ្លាប់ត្រូវបានគេយកទៅដឹកយន្តហោះប្រភេទ Tupolev Tu-134 និងឧទ្ធម្ភាគចក្រប្រភេទ CH-47 របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រភព៖ សប្បាយ