Sanchez ថាកីឡាករ Arsenal លេងដូចមិនចង់ឈ្នះពាន BPL

Alexis Sanchez បានរិះគន់ថា មិត្តរួមក្រុម របស់ខ្លួននៅ Arsenal លេងហាក់ដូចជាគ្មាន សេចក្តីស្រេកឃ្លាន ចង់ឈ្នះពាន Premier League ទាល់តែសោះ។

Sanchez ថាកីឡាករ Arsenal លេងដូចមិនចង់ឈ្នះពាន BPL

ការលើកឡើងដូច្នេះបន្ទាប់ពី Arsenal ទទួលបរាជ័យ២ដងផ្ទួនៗនៅ Premier League ក្រោមថ្វីដៃ Manchester United និង Swansea ធ្វើឲ្យពួកគេ មានគម្លាត៦ពិន្ទុក្រោម ក្រុមកំពូលតារាង Leicester។

ខ្សែប្រយុទ្ធសញ្ជាតិ ឈីលីបានឲ្យដឹងថា៖ “ខ្ញុំគិតថា Arsenal អាចឈ្នះ Premier League ជាមួយនឹងធនធានកីឡាករដែលមានសព្វថ្ងៃ ប៉ុន្តែយើងនៅខ្វះម្យ៉ាងគឺ សេចក្ដីស្រេកឃ្លានចង់បានពាន។ ពួកយើងមិនសូវជឿជាក់ លើខ្លួនឯងថានឹងឈ្នះជើងឯក”។

Arsenal នឹងត្រូវមានការប្រកួតដ៏ធំ London derby ជាមួយ Tottenham ដើម្បីបន្តក្ដីសង្ឃឹមប្រជែង តំណែងជើងឯករបស់ខ្លួន នៅថ្ងៃសៅរ៍នេះ ខណៈការប្រកួត Premier League នៅសល់តែ១០សប្ដាហ៍ទៀតប៉ុណ្ណោះ៕

ប្រភព៖ សប្បាយ