​​​​ផ្ទុះ​ម៉ាស៊ីន​​កាណូត​នៅ​ថៃ ​របួស​ទាំង​ជន​បរទេស ​និង​ថៃ​ ៦៧​នាក់​​​​​​​

​មនុស្ស​យ៉ាង​តិច​​​ ៦៧នាក់​​​​​ បាន​រង​របួស​​​​នៅ​ថ្ងៃ​សៅរ៍​​នេះ ​ក្រោយ​ម៉ាស៊ីន​​​​កាណូត​ដើរ​ដោយ​ថាម​ពល​​​ឧស្ម័ន​​ ​​ផ្ទុះ​ឡើង​ភ្លាម​ៗ ខណៈ​​មក​ដល់​​កន្លែង​​ចត ​​ ​​វេលា​ម៉ោង​ ៦ និង២០​នាទី​​ព្រឹក​មិញ​ ​នៅ​ផែ​​​​​ក្នុង​វត្ត​​ Thep Leela ជិត​​តំបន់​រាម​កំហែង​​ផ្លូវ​​ ៣៩ ​ស្រុក​បាងកាពី​​ ស្ទឹង​ Khlong Saen Saep។

 

​​​​ផ្ទុះ​ម៉ាស៊ីន​​កាណូត​នៅ​ថៃ ​របួស​ទាំង​ជន​បរទេស ​និង​ថៃ​ ៦៧​នាក់​​​​​​​

​​​​​​​​​​

មេ​ប៉ុស្តិ៍​នគរបាល​​ Hua Mak ​លោក Pol Col Sarayut Chunnawat ​​ បាន​ប្រាប់​សារ​ព័ត៌មាន​ថៃ​នៅ​រសៀល​​​មុន​នេះ​ថា ​​​មាន​មនុស្ស​ចំនួន ៦៧​នាក់​​​រង​របួសស្រាល​​ និង២​ របួស​ធ្ងន់​ ​ដែល​អ្នក​ទាំង​អស់​​កំពុង​សម្រាក​ព្យាបាល​​ក្នុង​​មន្ទីរ​ពេទ្យ​​ចំនួន ៥​ដាច់​ដោយ​ឡែក​ពី​គ្នា។
​​​​​​

​​បើ​តាម​​​ប្រធាន​​ការិយាល័យ​​នគរបាល​ក្រុង​​លោក Sanit Mahathavorn ​​​ប្រាប់​ថា​ការ​ស៊ើប​អង្កេត​​បឋម​​​រក​ឃើញ​ថា​​​ការ​ផ្ទុះ​​​​បង្ក​​ឡើង​​ដោយ​​​សារ​ធ្លាយ​ធុង​​ឧស្ម័ន​នៅ​ខាង​ក្រោយ​កាណូត​។ ​អ្នក​របួស​​ទាំង​​អស់​ភាគ​ច្រើន​​​ត្រូវ​​រលាក​​​ដោយ​សារ​​​​កម្លាំង​​ឧស្ម័ន​​ធាក់​ ខណៈ​មាន​​អ្នក​ដំណើរ​ជិះ​ទាំង​អស់ ៨០នាក់។

 

​​​​​​​​​​រូប​ភាព​ដែល​ប៉ូលិស​​ទើប​ទទួល​បាន​ ​បង្ហាញ​ថា​​​​កាណូត​​ខាង​លើ​ត្រូវ​បាន​ខូច​ខាត​​​​ច្រើន​គួរសម តែ​​នៅ​មើល​ស្គាល់​​នៅ​ឡើយ។ ចំណែក​​មជ្ឈមណ្ឌល​​​​សង្គ្រោះ​បន្ទាន់​ Erawan ​​រក​ឃើញ​ថា​​ អ្នក​របួស​ទាំង​អស់​មាន​ជនជាតិ​មីយ៉ាន់ម៉ា ២នាក់ និង​ជប៉ុន​ម្នាក់​​​ផង​ដែរ៕

 

​​​​ផ្ទុះ​ម៉ាស៊ីន​​កាណូត​នៅ​ថៃ ​របួស​ទាំង​ជន​បរទេស ​និង​ថៃ​ ៦៧​នាក់​​​​​​​

 

​​​​ផ្ទុះ​ម៉ាស៊ីន​​កាណូត​នៅ​ថៃ ​របួស​ទាំង​ជន​បរទេស ​និង​ថៃ​ ៦៧​នាក់​​​​​​​

 

 

ចុចអាន៖ ​ថៃ​ជាប់​​ជា​​ប្រទេស​​​​​មាន​អត្រា​​ស្លាប់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍ ខ្ពស់​បំផុត​លេខ២​លើ​លោក​

ចុចអាន៖ រក​ឃើញ​បវរកញ្ញា​កែ​ភេទ​ថៃ​កំពុង​ល្បី​​ មុខដូច​នាយ​ចយ​​ដល់​ក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bangkok Post, khaosodenglish

​​​