សាលា​រាជធានី​ភ្នំពេញ សម្រេច​បង្កើត​ក្រុមការងារ ​ប្រគល់​កម្មសិទ្ធិដី ​ឲ្យពលរដ្ឋ​ដែល កំពុងរស់​នៅលើ​ដី ឯកជន​របស់​រដ្ឋ​

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សម្រេចបង្កើតក្រុមការងារ រៀបចំប្រគល់កម្មសិទ្ធិដី ឲ្យពលរដ្ឋ ដែលកំពុងមានលំនៅដ្ឋាន លើដីឯកជនរបស់រដ្ឋ។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០៤មីនា ម្សិលមិញ។ ប៉ុន្តែមិនទាន់កំណត់គោលដៅ នៅឡើយ។ នេះជាការបញ្ជាក់ពី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់។ លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា ហ្វេសបុកថា” ជាដំណឹងរីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ជាយូរមកហើយ នៅលើដីឯកជនរបស់រដ្ឋ ដូចជានៅលើទីតាំង អង្គភាពរបស់រដ្ឋ ក្រសួង មន្ទីរនានា នឹងត្រូវរៀបចំប្រគល់កម្មសិទ្ធិជូន ហើយកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ន។ រសៀលមិញនេះ នៅសាលារាជធានីមានការប្រជុំពិភាក្សា ដើម្បីរៀបចំចាត់តាំងក្រុមការងារ សម្រាប់គ្រប់ខណ្ឌ ធ្វើសលកប័ត្រព័ត៌មានស្រង់ យកក្បាលដីនីមួយៗ និងរៀបចំនីតិវិធី ក្នុងការផ្តល់កម្មសិទ្ធិ”។

បញ្ហាទំនាស់ដីធ្លី នៅក្នុងរាជធានីភ្នំពេញ ដែលអូសបន្លាយយូរជាងគេ គឺនៅតំបន់បឹងកក់ និងសហគមបូរីកីឡាជាដើម។  សង្គមស៊ីវិលមើលឃើញថា បញ្ហាជម្លោះដីធ្លី នៅទូទាំងប្រទេសកម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់ នៅឆ្នាំ២០១៥។ ចំនែកឯក្រសួងដែនដីវិញ អះអាងថា ការដោះស្រាយវិវាទដីធ្លីនៅ ឆ្នាំ ២០១៥ សម្រេចជោគជ័យ ៣៧៦ ករណី ក្នុងចំណោមករណី វិវាទសរុប ៦៧៣ករណី នៅទូទាំងប្រទេស៕