(Update) ​អាជីវករ​ខ្មែរ ជិត៥០០នាក់ ​ផ្ទុះកំហឹងតវ៉ា ​ខណៈសមត្ថកិច្ច​ថៃ ចុះចាប់ទំនិញ​ ក្នុង​ផ្សាររុងក្លឿ

ខេត្តបន្ទាយមានជ័យ ៖ ពល​ដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​ ប្រមាណ​៥០០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា ​ប្រឆាំង​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ២០១៦ ស្ថិត​នៅ​ចំណុច ​ផ្សារ​ឥណ្ឌូចិន ស្ថិត​ក្នុង​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។

អាជីវករ​ខ្មែរ​បាន​ប្រាប់​ថា មូលហេតុ​ដែល​តវ៉ា​ប្រឆាំង​ជាមួយ​មន្ត្រី​សមត្ត​កិច្ច​ថៃ​នេះ ព្រោះ​ការ​ចុះ​ឆែកឆេរ និង​ចាប់​ទំនិញ​នៅ​ចំណុច​ផ្សារ​ដំ​ខៀវ ក្នុង​ផ្សារ​រុង​ក្លឿ​ប្រមាណ​៤ ទៅ​៥​តូប ជា​ទំនិញ​ខោអាវ​កីឡា​, វ៉ែនតា ខ្សែ​ក្រ​វ៉ា​ត់​, ដែល​ចោទប្រកាន់​ថា ជា​ទំនិញ​រំលោក​កម្ម​សិទ្ធ​បញ្ញា​ទៅ​វិញ ។ ហើយ​សមត្ថកិច្ច​ថៃ​ចាប់​នេះ គឺជា​ទំនិញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មន្ត្រី​គយ​ថៃ​បាន​ត្រួតពិនិត្យ​ហើយ​និង​បាន​យក​មក​លក់​ក្នុង​ផ្សារ​រុង​ក្លឿ តែ​បែរ​ចោទ​ថា​បាន​រំលោភ​កម្មសិទ្ធិបញ្ញា​ទៅ​វិញ ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អាជីវករ​នាំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ជាមួយ​សមត្ត​កិច្ច​ថៃ បាន​ចាត់​កម្លាំង​អាជ្ញាធរ រួម​ជាមួយ​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​យោធា​ទំនាក់ទំនង​កម្ពុជា​-​ថៃ ទៅ​សម្របសម្រួល​ជាមួយ​អាជីវករ​ខ្មែរ​ហើយ៕

(Update) ​អាជីវករ​ខ្មែរ ជិត៥០០នាក់ ​ផ្ទុះកំហឹងតវ៉ា ​ខណៈសមត្ថកិច្ច​ថៃ ចុះចាប់ទំនិញ​ ក្នុង​ផ្សាររុងក្លឿ
(Update) ​អាជីវករ​ខ្មែរ ជិត៥០០នាក់ ​ផ្ទុះកំហឹងតវ៉ា ​ខណៈសមត្ថកិច្ច​ថៃ ចុះចាប់ទំនិញ​ ក្នុង​ផ្សាររុងក្លឿ
(Update) ​អាជីវករ​ខ្មែរ ជិត៥០០នាក់ ​ផ្ទុះកំហឹងតវ៉ា ​ខណៈសមត្ថកិច្ច​ថៃ ចុះចាប់ទំនិញ​ ក្នុង​ផ្សាររុងក្លឿ
(Update) ​អាជីវករ​ខ្មែរ ជិត៥០០នាក់ ​ផ្ទុះកំហឹងតវ៉ា ​ខណៈសមត្ថកិច្ច​ថៃ ចុះចាប់ទំនិញ​ ក្នុង​ផ្សាររុងក្លឿ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត