រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​កាត់បន្ថយ​ក្រសួង​ខ្លះ​ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​

រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​ដែល​នឹ​ត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៃ​លោក ស្រី​អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) នឹងត្រូវ​ចាប់​នឹង​រៀបចំ​ក្បាលម៉ាស៊ីន​ថ្មី​នៅ​ខែមីនា​នេះហើយ​។ ខណៈ​កាលកំណត់​កាន់តែ​ខិតជិត​មកដល់ មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​លោកស្រី​ស៊ូ​ជី បាន​អះអាងថា​រដ្ឋា​ភិ​បា ល​ថ្មី នឹង​កាត់បន្ថយ​នូវ​ក្រសួង​មួយចំនួន​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ការងារ​ផងដែរ​។​

ប្រភព​មន្ត្រីជាន់ខ្ពស់​ប​ក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បាន​បង្ហើប​ឲ្យ​ដឹងថា​រដ្ឋា ភិ​បាល​ថ្មី នឹង​កាត់បន្ថយ​នូវ​ចំនួន​ក្រសួង​ឲ្យ​ត្រឹមតែ​២៣​ស្ថាប័ន​តែប៉ុណ្ណោះ​។ ក្រសួង​ក្នុង​អាណត្តិ​របស់ រដ្ឋាភិបាល​នៃ​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ស សេន (Thein Sein) បច្ចុប្បន្ន​មាន​សរុប​៣៦ ក្រសួង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ។​
​មន្ត្រីជាន់ខ្ពស់​បក្ស​លោកស្រី ស៊ូ​ជី ក៏បាន​ពន្យល់​ដែល​ពី​ការកាត់បន្ថយ​នេះ គឺ​មិនមែន​មានន័យ​បញ្ឈប់​ការងារ មន្ត្រី​នៃ​ក្រសួង​ទាំង​នោះទេ តែ​គឺជា​ការរួមបញ្ចូល​គ្នា​នៃ​ក្រសួង​មួយចំនួន​ដែល​ចាំបាច់​ដើម្បី​បម្រើការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​។

ជាមួយគ្នានេះ សម្រាប់​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​បក្ស​ឈ្នះឆ្នោត នឹងដាក់​បញ្ចូល​សមាជិក​បក្ស សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​តែប៉ុណ្ណោះ ហើយ ចំនួន​ដែល​នៅ​សេសសល់ នឹងមាន​ការចូលរួម​ពី​សមាជិក​បក្ស​ផ្សេង និង​អ្នកជំនាញ​។ នេះ​បើ​យោងតាម​ប្រភព​ដដែល ដែល បាន​បន្ថែមទៀតថា បញ្ជី​នៃ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ផងដែរ ពោល​ធ្វើឡើង​មុន​៤​ថ្ងៃ​នៃ​ការប្រកាស​បេក្ខភាព​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា​។​

តាមពិតទៅ វា​មិនមែនជា​អ្វីដែល​ត្រូវ​ភ្ងា​ក់​ផ្អើល​នោះទេ សម្រាប់​ការ​បង្ហើប​នូវ​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​មិនមែនជា​សមាជិក​នៃ​បក្ស​ឈ្នះឆ្នោត​នោះ​។ នោះ​ក៏​ព្រោះតែ លោកស្រី ស៊ូ​ជី ក៏​ធ្លាប់​ថ្លែង​បញ្ជាក់​ក្រោយពេល​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវបាន​ប្រកាស ដែលថា​រដ្ឋាភិបាល​ថ្មី របស់​បក្ស​លោកស្រី នឹងមាន​ការចូលរួម​ទាំងពី​បក្ស​ឈ្នះឆ្នោត បក្ស​ចាញ់ឆ្នោត និង​តំណាង​ជនជាតិភាគតិច​ផងដែរ​នោះ​។ ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​យុទ្ធសាស្ត្រ ឬ​គោលនយោបាយ​របស់លោក​ស្រី ស៊ូ​ជី ដើម្បី​ផ្សះផ្សារ​ជាតិ ខណៈ ជា​លើកដំបូង​ក្នុងការ​ដឹកនាំ​ប្រទេស​ផងដែរ​នោះ​។

សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​១០ ខែមីនា​ខាងមុខនេះ សភា​សហភាព​មី​យ៉ាន់​ម៉ា នឹង​ប្រកាស​បេក្ខជន​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ដែល​តែងតាំង​ដោយ បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង មេ​យោធា​មី​យ៉ាន់​ម៉ា​។ ហើយ​រដ្ឋាភិបាល​ថ្មី ក៏​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​មីនា​នេះ​ផងដែរ​។ នេះ ក៏មាន​ន័យ​ដែរ​ថា វា​ក៏​កាន់តែ​ជិត​ដល់ពេល​ចុងក្រោយ​នៃ​អាណ​តិ្ត​ប្រធានាធិបតី​ពាក់កណ្តាល​ស៊ីវិល លោក ថេ​ន សេន​ផងដែរ​៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​