រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់ ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់​

​សៀមរាប: ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់ ដាក់ពន្ធនាគារ បន្ទាប់ពី​សមត្ថកិច្ច​ប​ញ្ជូ​ន​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​១៥​នាក់មក​តុ លា​ការ​។ ការសម្រេច​ឃុំខ្លួន​នេះ​គឺធ្វើឡើង​កាលពី​ថ្ងៃទី ០៣ ខែមីនា ចំនួន​៧​នាក់ ដោយ​លោក​ចៅក្រម​កូយ សៅ​។
​   
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ការិយាល័យ​ព្រហ្មទណ្ឌកំ រិត​ស្រាល​ខេត្តសៀមរាប ដោយមាន​ការដឹកនាំ​បញ្ជា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ហើយ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន​Cooltel ស្ថិតនៅ​ចំណុច​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​សម្រេច​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​មកចាក់​ឆ្នោត​ចំនួន ១៨​នាក់​។​
​    ​
ក្រុមហ៊ុន​ខាងលើ​គឺជា​ក្រុមហ៊ុន​បំរើសេវា​កម្ម​អ៊ី​ន​ធ័​រ​ណេ​ត និង​លក់​ទូរស័ព្ទ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បែរជា​ប្រើប្រាស់​ក្រុមហ៊ុន​របស់ខ្លួន​លេងល្បែង​ឆ្នោត​ទៅវិញ​។
​    
នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦ ជន​ត្រូវ​ចោទ​ចំនួន​៧​នាក់​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប កូយ សៅ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់​ពន្ធ​នា គារ​បណ្តោះអាសន្ន​ពីបទ បើក​កន្លែង​ល្បែងស៊ីសង និង​ភ្នាក់ងារ​ស៊ីសង ដែល​ជន​ទាំង​៧​នាក់​នោះ​គឺ ជា​បុគ្គលិក​បម្រើការ​ងារ​រប​ស់​ក្រុមហ៊ុន Cooltel​។​

ជន​ត្រូវ​ចោទ​ទាំង​៧​នាក់ ទី​១​ឈ្មោះ ភាវ សុភា​ឬ​ទ្ធិ ភេទ​ប្រុស អាយុ​៣៣ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​ទី​២.​សេង ពន្លក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​    ​
​ទី​៣.​ស្រ៊ន ស៊ី​ឡុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម រាប ខេត្តសៀមរាប​។​
​ទី​៤.​សៅ វណ្ណ​រ៉ាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង សៀមរាប ខេត្តសៀមរាប​។​
​ទី​៥.​អុន ពៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ទី​៦.​ញ៉ិ​ប លៀ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។
​ទី​៧.​សុខ វុទ្ធី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សូមបញ្ជាក់ថា ការបង្ក្រាប​ល្បែង​ឆ្នោត​របស់​ក្រុមហ៊ុន Cooltel គឺ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ព្រោះថា​មិន​នឹកស្មានថា​ក្រុមហ៊ុន​បង្កប់​នូវមុខ របរ​ខុសច្បាប់​នោះទេ​។ ទីតាំង​របស់​ក្រុមហ៊ុន Cooltel ខាងលើ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ធ្វើ​ការបិទ​ឃ្លុំបេ​បណ្តោះអាសន្ន មិន​ឲ្យ​មានដំណើរ​ការ​ឡើយ​។​

ដោយឡែក​មាន​មេ​ឆ្នោត​ម្នាក់ទៀត​ឈ្មោះ ឈ្មោះ​ស្រ៊ុន ហ៊ួ​ត ភេទ​ប្រុស មុខរបរ កត់​ឆ្នោត រស់នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​លោក​ឈុន ច័ន្ទ​សីហា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់ពន្ធនាគារ​ប​ណ្ណោះ​អាសន្ន ពីបទ​បើក​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់ (​លក់​ឆ្នោត​) ប្រព្រឹត្ត​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​៕​គូលែន​
​រូបភាព​៖​រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់ សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៨​នាក់​៕​

រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់  ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់​

រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់  ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់​

រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់  ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់​

រឿង​បង្ក្រាប​ល្បែង​ឆ្នោត បញ្ជូនទៅ​តុលាការ​១៥​នាក់  ​សម្រេច​ឃុំខ្លួន​បុគ្គលិក​ក្រុមហ៊ុន Cooltel ចំនួន​៧​នាក់​