ប៉ូលីស​ឆ្មក់​ចូល​បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ម្ចាស់​ ​ជា​ទាហាន​ពាក់​សក្តិ​៥

​កំពង់ឆ្នាំង: សង្វៀន​ជល់​មាន់​មួយ​មួយកន្លែង​ដែល​បើក​លេង​គគ្រឹកគគ្រេង​យ៉ាង​អាណាធិបតេយ្យ​ជា​យូ​ឆ្នាំ​មកហើយ​នោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឆ្មក់​ចូល​ឡោមព័ទ្ធ​និង​ឃាត់​បាន​មនុស្ស​ចំនួន​២​នាក់​។​
​   
​ប្រតិបត្តិការ​នេះ​គឺធ្វើឡើង​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ចំណុច​វាល​ឥន្ទ្រី​ក្នុង​នៅក្នុង​ភូមិ​ព្រះ​ស្រែ​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​
​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា​ប្រតិបត្តិ​ការបង្ក្រាប​នេះ​គឺ​ធ្វើ​ដោយ​កិច្ចសហការ​រវាង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​និង​កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដោយ​រឹបអូស​បាន​មាន់​ជល់​០១​ក្បាល​ម៉ូតូ​១០​គ្រឿង​កៅអី​ជ័រ​៣៦​កៅស៊ូ​តង់​០៣​តុ​០១​ស៊ុម​ក្រុងមាន់​១៥​និង​ឧប្បករណ៍​សម្រាប់ធ្វើ​សង្វៀន​ប្រជល់មាន់​០១​សម្រាប់​និង​បាន​ឃាត់​មនុ​ស្សបាន​ចំនួន​២​នាក់​ដែលជា​អ្នកលេង​ផងដែរ ។​

​ជន​ញៀន​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​កៅ​ម៉ុ​ល​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​អំពិល​លើ​ឃុំ​អំពិល​ស្រុក​កំពុងសៀម​ខេត្តកំពង់ចាម​និង​ម្នាក់ទៀត​ឈ្មោះ​ណា​ង​អុន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ពក​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បានអោយដឹងថា​ម្ចាស់​សង្វៀន​ជល់​មាន់​នេះ​ឈ្មោះ​សូ​ឆ​ង​ជា​ទា​ហ៊ាន​ពាក់​ស​ក្ក័​៥​បម្រើការ​នៅ​អង្គភាព​គីមី​សាស្ត្រ​ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​សង្វៀន​ប្រជល់មាន់​មួយ​នេះ​បាន​បើក​លេង​ជា​យូ​ឆ្នាំ​មកហើយ​មិន​ដែលមាន​អាជ្ញាធរ​និង សមត្ថកិច្ច​បង្ក្រាប​នោះឡើយ​។​

ម្ចាស់​សង្វៀន​បាន​ដើរ​អួត​ក្អេងក្អាង​ថា​ការ​ដំណើរការ​សង្វៀន​ប្រជល់​មាន់បាន​ដោយ​រលូន​មិនមាន​អាជ្ញា​ឬ​សមត្ថកិច្ច​បង្ក្រាប​នេះ​ដោយសារតែ​គេ​បាន​បង់លុយ​ទៅអោយ​គ្រប់​សមត្ថកិច្ច​អស់ហើយ​។​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយ​នេះ​គឺ​មួយថ្ងៃៗ​មាន​មនុស្ស​ជាច្រើន​បាន​ចូលទៅ​លេង​ហើយ​អ្នកលេង​ភាគច្រើន​មកពី​ខេត្តកំពង់ស្ពឺ​ខេត្តកណ្តាល​ខេត្តកំពង់ឆ្នាំង​និង​ខេត្ត​ផ្សេងៗ​មួយចំនួនទៀត  ដោយ​ក្នុង​មួយថ្ងៃៗ​មាន​មនុស្ស​រាប់រយ​នាក់​បាន​ចូល​ទៅលេង​ប៉ុន្តែ​បើសិន​ចំ​ថ្ងៃបុណ្យ​វិញ​មាន​មនុស្ស​ជិត​ឆ្ងាយ​ទៅលេង​ច្រើន​កកកុញ​តែម្តង​។​
​   
​ជនសង្ស័យ​រួម នឹង វត្ថុតាង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តរ​ទៅតាម​និតិ​វិធី  ៕

ប៉ូលីស​ឆ្មក់​ចូល​បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ម្ចាស់​ ​ជា​ទាហាន​ពាក់​សក្តិ​៥

ប៉ូលីស​ឆ្មក់​ចូល​បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ម្ចាស់​ ​ជា​ទាហាន​ពាក់​សក្តិ​៥

ប៉ូលីស​ឆ្មក់​ចូល​បង្ក្រាប​កន្លែង​ជល់​មាន់​មួយកន្លែង​ម្ចាស់​ ​ជា​ទាហាន​ពាក់​សក្តិ​៥